ឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែច្រៀងពិរោះប៉ុណ្ណោះទេ ថែមទាំងមានស្នាដៃដឹកនាំសម្តែង MV ចម្រៀងថ្មីបានយ៉ាងល្អ!

កម្សាន្ត

ទើបតែផ្ទុះក្នុងបទចម្រៀង « ១០ ឆ្នាំមានប៉ុន្មានដង ? » មិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងដែលមានងារឧកញ៉ា ខេមរៈ សិរីមន្ត បានចេញនូវ MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា «ផ្ញើការបារម្ភតាម Messenger» នៅក្នុងផលិតកម្ម Galaxy Navatra ដើម្បីទុកជាចំណងដៃដល់អ្នកគាំទ្រ។ តាមរយៈ MV ចម្រៀងថ្មីដែលទើបនឹងចេញនៅព្រឹកថ្ងៃទី ១៦ ខែកញ្ញានេះ ពិតជាទាក់ទាញ់អារម្មណ៍ទស្សនិកជនខ្លាំងណាស់ ជាពិសេសក្នុង MV ចម្រៀងមួយបទនេះមានការដឹកនាំសម្តែងដោយលោកឧកញ៉ាផ្ទាល់តែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រាន់តែចេញ MV ចម្រៀង «ផ្ញើការបារម្ភតាម Messenger» ភ្លាម តារាចម្រៀង ខេមរៈ សិរីមន្ត បានផ្តាំផ្ញើទៅកាន់អ្នកគាំទ្ររបស់លោកថា «សូមពុកម៉ែបងប្អូនអ្នកគាំទ្រ ជួយផ្តល់ជាមតិយោបល់ ដើម្បីខ្ញុំអាចកែតម្រូវនៅវីដេអូចម្រៀងបន្ទាប់របស់ខ្ញុំផង សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាំទ្រខ្ញុំបាទ ខេមរៈ សិរីមន្ត រហូតមក» ។

ក្នុងMV ចម្រៀង « ផ្ញើការបារម្ភតាម Messenger » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មើលទៅពិតជាត្រជាក់ភ្នែកជាមួយនិង ការសម្តែង ការថត និងការកាត់តរបស់ក្រុមការងារនៅក្នុងផលិតកម្ម Galaxy Navatra រហូតទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់ទស្សនិកជន សូម្បីតែសាច់រឿងនៅក្នង MV ចម្រៀងនេះក៏មានការខុសប្លែកពីមុនៗដែរ ។ ភាពខុសប្លែកក្នុង MV ចម្រៀងនេះ ត្រូវបានគេដឹងថា ជាស្នាដៃដឹកនាំសម្តែងដោយលោក ខេមរៈ សិរីមន្ត ផ្ទាល់តែម្តង ។  

តារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះដែលមានទឹកដមសម្លេងល្អប៉ុណ្ណោះទេ លោកថែមទាំងជាអ្នកដឹកនាំសម្តែងផ្ទាល់នៅក្នុង MV ចម្រៀង « ផ្ញើការបារម្ភតាម Messenger » ផងដែរ ដែលធ្វើឱ្យ MV ចម្រៀងនេះកាន់តែផ្ទុះ និងមានការទាក់ទាញខ្លាំង ។ តោះទៅទស្សនា MV ចម្រៀងថ្មីរបស់ Idol ខេមរៈ សិរីមន្ត ទាំងអស់គ្នា៕