ក្រៅពី instagram សម្តេច​​​តេជោ ក៏​មានប្រើ​ទាំង Twitter និង YouTube

សង្គម​និង​សេដ្ឋកិច្ច

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​សិស្ស​និទ្ទេស A នៅ​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន​ ក្រោយ​ប្រកាស​ប្រើប្រាស់ instagram សម្តេច​ក៏​បញ្ជាក់​ថា​ក៏​មាន​ Twitter និង YouTube កំពុង​ប្រើប្រាស់​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច​ថ្លែង​ថា សម្តេ​ច​បានប្រើប្រាស់​ instagram ជា​យូរ​មក​ហើយ ដោយ​គ្រាន់​តែ​មិន​ចង់​បង្ហាញ​​ប៉ុណ្ណោះ។ ដោយ​ឡែក​ YouTube និង Twitter ក៏​សម្តេច​បាន​រៀបចំ​សម្រាប់​ទុក​ប្រើប្រាស់​នោះ​ដែរ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏​បាន​ក្រើន​រំលឹក​​ឱ្យ​មន្រ្តី​រាជការ​ទាំងអស់​ត្រូវ​ធ្វើ​អក្ខរកម្ម​ព័ត៌មានវិទ្យា​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗក្នុងភារកិច្ចរបស់ខ្លួន។

កន្លងមក​ សម្តេច​តេជោ​​ធ្លាប់​ប្រកាស​​ដាក់ចេញ​គោល​នយោបាយ​ ដោយ​មិនឱ្យ​តែងតាំង​មន្រ្តីដែលមិនចេះប្រើប្រាស់​បច្ចេកវិទ្យា​ស្មាតហ្វូនទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចតែងយកទូរស័ព្ទជាប់ខ្លួន​គ្រប់ពេល ដើម្បី​ចាត់ចែង​ការងារ និង​ការ​ទទួលព័ត៌មាន​សំខាន់ៗ​ផ្សេងពីមន្រ្តី៕