អ្នកឧកញ៉ា គិត ម៉េង ទិញយកក្រុមហ៊ុនអ៊ិនធើណេត Opennet មកគ្រប់គ្រង

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន King Technologies Co.,Ltd ដែលស្គាល់ជាទូទៅថាក្រុមហ៊ុនអ៉ីនធើណិត Opennet ត្រូវបានផ្ទេរឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញ ក្រោយក្រុមហ៊ុនមួយនេះជំពាក់បំណុលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន Opennet។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាម៉ិញ ការទិញយកក្រុមហ៊ុន Opennet ក្នុងតម្លៃណាមួយនោះ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយ។ សារព័ត៌មានឧកញ៉ាញូស៍នៅរសៀលថ្ងៃទី ៥ ខែឧសភានេះ បានទាក់ទងទៅក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង សុំការបញ្ជាក់បន្ថែមតាមរយៈទូរសព្ទ ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។

កាលពីថ្ងៃទី ១០ កុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ ចេញលិខិតរួមគ្នាមួយដោយបង្គាប់ឱ្យក្រុមហ៊ុន Opennet ចូលមកទូទាត់ប្រាក់បំណុលក្នុងរយៈពេល ៧ថ្ងៃជាកំហិត។

ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​​រក​ឃើញ​ថា ជាប់​បំណុល​រដ្ឋ​ជាង ៦ លាន​ដុល្លារ​ពី​ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។ ក្រុមហ៊ុន Opennet មិនបានសងបំណុលទាំងស្រុងទេ ដោយបានបង់ត្រឹមតែ១.៣ លានដុល្លារ និងគេចវេសបង់ពន្ធដែលនៅសល់ចំនួន ៦.៦ លានដុល្លារ៕

8.4K Shares