ឧកញ៉ា ឡាយ ប៊ុនប៉ា ម្ចាស់បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា ឡាយ ប៊ុនប៉ា ប្រធានក្រុមហ៊ុន តូតាល់ ហូម អ៊ីនធើប្រាយ (ធី.អេក.អ៊ី) ឯ.ក ​ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចមហាបវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឡាយ ប៊ុនប៉ា ជា​ម្ចាស់ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត (The Park City Poipet) ដែល​ជា​គម្រោង បុរី ​ខ្នាតយក្ស​មាន​ផ្ទៃដីប្រមាណ ​៧០ហិកតា ស្ថិត​​នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ចំកណ្តាលក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ សម្រាប់បង្កើតជាមជ្ឈមណ្ឌលក្រុងប៉ោយប៉ែតថ្មី។

លោក​ឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវ ឡាយ ឈុននី ក៏​​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រធានក្រុមហ៊ុន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិលប៊ីភី ភីអិលស៊ី (LBP Microfinance PLC) ផងដែរ៕

ឧកញ៉ា ឡាយ ប៊ុនប៉ា (ក្រវាត់ក ពណ៌ក្រហម)
default