ក្នុងថ្ងៃទី១៤ ឧសភា ឧកញ៉ា សុខ ស្រស់ និងលោកជំទាវ ធ្វើរឿងពីរដល់ព្រះពុទ្ធសាសនា និងកិច្ចការមនុស្សធម៌

ជុំវិញ​ឧកញ៉ា

ដើម្បីអបអរសាទរខួបទី១៥៩ ទិវាពិភលោកកាកបាទក្រហម និងអឌ្ឈចន្ទក្រហម ៨ ឧសភា ២០២២ ឧកញ៉ាសុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលកណ្ដាល-កំពង់ឆ្នាំង និងលោកជំទាវបានឧបត្ថម្ភថវិកាចំនួន ៣,០០០ដុល្លារអាមេរិក
ជូនដល់សាខាកាកបាទក្រហមខេត្តកណ្តាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹង លោកឧកញ៉ា និងលោកជំទាវក៏បានប្រគេនបច្ច័យបួន ព្រមទាំងទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃនៅក្នុងវត្តចំនួន ៤វត្តក្នុងឱកាសបុណ្យវិសាខបូជា។ ទេយ្យវត្ថុនិង បច្ច័យ ប្រគេនព្រះសង្ឃចំនួន៤វត្តនាពេលនេះ រួមមាន វត្តក្រពើហា វត្តព្រែកឬស្សី វត្តព្រែកហូរ និងវត្តក្របៅ នាក្រុងតាខ្មៅ ខេត្តកណ្តាល។

នេះមិនមែនជាលើកទីមួយនោះទេ ក្នុងការដែលលោកឧកញ៉ាចូលរួមបរិច្ចាគថវិកា គ្រឿងឧបភោគបរិភោគជូនកាកបាទក្រហមកម្ពុជា ពិសេសនោះលោកតែងតែចូលរួមបរិច្ចាគជូនដល់រដ្ឋាភិបាលគ្រប់ពេលវេលា។

ដោយឡែកក្នុងព្រះពុទ្ធសាសនាវិញ ក្នុងនាមពុទ្ធសាសនិកផង លោកឧកញ៉ា និងលោកជំទាវចូលរួមទ្រទ្រង់និងឧបត្ថម្ភជារឿយៗផងដែរ៕

0 Shares