សមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភថវិកាជិត១៣ម៉ឺនដុល្លារ ដល់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១២៧,៨៣១ ដុល្លារសហរដ្ឋអាមេរិក និងភេសជ្ជៈចំនួន ២៥០កេស ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេកបុកផ្លូវការរបស់ខ្លួន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះសារនៅ​ថ្ងៃអង្គារ​នេះ​ថា៖ “សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែង អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ជូនចំពោះ «សមាគមឧកញ៉ាកម្ពុជា» ដែលបានឧបត្ថម្ភថវិកាចំនួន ១២៧,៨៣១ ដុល្លារ និងភេសជ្ជៈចំនួន ២៥០ កេស ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ (TYDA) ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសដោយឥតគិតថ្លៃ”៕