ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ចំនួនពីរ​ប្រកួត​នៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។

ការប្រកួតបាល់ទាត់នេះធ្វើឡើង ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បី​ប្រមូល​ថវិកា​ជួយមន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏សូមអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ជួយដល់​មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់​កុមារកម្ពុជា។ សម្តេចតេជោ ក៏បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួម​ថវិកា​​ចំនួន ២០០លាន​រៀល។

សម្រាប់សប្បុរសជនចង់​ចូល​រួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌នេះ សូមទាក់ទងទៅលោក សេង ទៀង ដែលមាន​លេខទូរស័ព្ទ ០១២ ៩៦១ ៩៧១៕