ក្រសួងទេសចរណ៍ រៀបចំការ​ប្រឡងប្រណាំងវីដេអូ ដើម្បី​ជំរុញ​​​ការ​ចូលរួម​​ផ្ស​ព្វផ្សាយ​​​​​សក្តានុពល​​ទេស​ច​រណ៍

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សហគ្រិនខ្មែរ (Khmer Ente​rprise) នឹងរៀប ចំកម្មវិធីប្រឡងប្រណាំងវីដេអូក្រោមប្រធានបទ “ទេសចរណ៍ និងសហគ្រិនភាព”រដូវ​កាលទី១ ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងទេសចរណ៍ បានអោយដឹងថា ការរៀបចំកម្មវិធីប្រឡងប្រណាំងវីដេអូ នេះ គឺ​ដើម្បីជំរុញ​ការចូលរួម​​របស់សាធារណជន ជាពិសេសយុវជន ក្នុង​​ការផ្ស​ព្វផ្សាយ​​​សក្តានុពល សហគមន៍​​ទេស​ចរណ៍ និងអេកូទេសចរណ៍​នៅកម្ពុជា បណ្ដុះគំនិត​ស្រលាញ់​ជាតិមាតុ​ភូមិ ក្រោមទស្សនទាន “ស្រលាញ់​ជាតិត្រូវស្គាល់ទឹកដី”។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏កំណត់គោលដៅសហគមន៍ចំនួន៥ ដាក់បញ្ចូលក្នុងកម្មវិធី​ប្រឡង​ប្រណាំងនេះ ដែលរួមមាន៖ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ សហគមន៍ទេសចរណ៍​ចង្ក្រាន្តរយ ក្នុងខេត្តសៀមរាប សហ​គមន៍​ទេសចរណ៍ស្រែអំពិល ក្នុងខេត្តកំពង់ឆ្នាំង សហគមន៍​ទេសចរណ៍រាំងខ្វាវ ក្នុងខេត្តពោធិ៍សាត់  និងសហគមន៍​អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ក្នុងខេត្ត​បាត់ដំបង។

សម្រាប់រង្វាន់ជ័យលាភី ក្រសួងទេសចរណ៍ ក៏ប្រកាសផ្តល់ជូន ជ័យលាភីលេខ១៖ ពានមួយ និងប្រាក់រង្វាន់ ៦ លានរៀល លេខ២៖ ពានមួយ និងប្រាក់រង្វាន់ ៤ លានរៀល និងលេខ៣៖ ពានមួយ និងប្រាក់រង្វាន់ ២ លានរៀល ៕