ស្ត្រីវ័យក្មេងស្រស់ស្អាត ជាម្ចាស់អាជីវកម្មធំៗចំនួន៣

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី ថេ ដាឡែន សហគ្រិនវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ កំពុងគ្រប់គ្រង និងកាន់កាប់​អាជីវកម្ម​ធំៗ​ចំនួន​ ០៣​ គឺ៖ ម្ចាស់ភោជនីយដ្ឋាន បាយ័ន, ម្ចាស់ហាងគុយទាវ យីហោ (អូនគុយទាវ) និងជាម្ចាស់ ម៉ូលី រីស៊ត (Moly Resort) នៅខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយិការូបនេះ បានបង្កើត​ភោជនីយដ្ឋាន បាយ័ន ដំបូង​តាំងពីឆ្នាំ២០០៩ ហើយរហូត​មក​ដល់​បច្ចុប្បន្ន​លោកស្រី បាន​លក់​ Frabchise និង​មាន​ទីតាំង​​សរុប​ចំនួន​ ០៤​កន្លែង​ហើយ​រួម​មាន សាខាបឹងស្នោរ (ជិតបុរីប៉េងហួត), សាខាផ្លូវ៥៩៨ (ទល់មុខស្នងការក្រុង), សាខាព្រៃស និងសាខាសែនសុខ។ បន្ថែម​ពី​នេះ​ សាខា​ទី​៥ ដែល​មាន​ទីតាំង​នៅ​ជិត​មន្ទីរពេទ្យ​កាល់ម៉ែត្រ នឹង​សម្ពោធ​ក្នុង​ពេល​ឆាប់ៗ​នេះ។

រីឯ​​ហាង​គុយទាវ (អូនគុយទាវ) វិញ ​​បច្ចុប្បន្ន​​មាន​ ៦​ទីតាំង​គឺ៖ សាខាបឹងស្នោរ សាខាព្រៃស សាខាម៉ៅសេទុង សាខាផ្លូវ៥៩៨ សាខាសែនសុខ និងសាខា៦០ម៉ែត្រ។ ចំណែកឯ​ ម៉ូលី រីសត នៅខេត្តកំពត​របស់​លោកស្រី ​​គឺ​មាន​ទីតាំង​​លើផ្លូវ​ទឹកឈូ ហួសស្ពានរថភ្លើង ២០០ម៉ែត្រនៅស្តាំដៃ។

គួរបញ្ជាក់ផងដែរថា លោកស្រី ថេ ដាឡែន ​ក៏​កំពុង​តែ​បន្ត​លក់​ ​Frabchise ភោជនីយដ្ឋាន​ បាយ័ន ហើយ​សម្រាប់​អ្នក​ចង់​​​ធ្វើ​អាជីវកម្ម​នេះ​ ​​អាច​មាន​ជម្រើស​ក្នុង​ទំហំ​ទឹកប្រាក់ ១៥ម៉ឺន​ដុល្លារ, ២០ម៉ឺនដុល្លារ, ២៥ម៉ឺនដុល្លារ និង ៤០​ម៉ឺនដុល្លារ ទៅតាមទំហំដី ទំហំទីតាំង និងទំហំវិនិយោគ ហើយក្រុមហ៊ុនជាអ្នករ៉ាប់រង លើការគ្រប់គ្រង​មុខ​ជំនួញ និងធ្វើឱ្យមានដំណើរការទាំងស្រុង ក្រោយពេលបើកដំណើរការ។