លោក ប៉ែន បូណា ណែនាំកា​សែត​​​ក្រៅ​ស្រុ​ក The Cam​bod​i​​a​ d​aily ដែលយកការសង្ស័យ​មក​ចោទ​​​ប្រកាន់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកកាសែតជើងចាស់មួយរូប លោក ប៉ែន បូណា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហោះសារនៅលើហ្វេកបុកភ្ជាប់ជាមួយរូបភាពខ្លឹមសារព័ត៌មានរបស់សារព័ត៌មានក្រៅស្រុកThe Cambodia Daily ដែលយកត្រឹមតែការសង្ស័យធ្វើការចោទប្រកាន់លើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាកំពុងធ្វើសកម្មភាពអាជីវកម្មភ្ជាប់​ការលាងលុយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ែន បូណា បានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មានមិនអនុញ្ញាតឲ្យយកការសង្ស័យ​មកធ្វើជាកម្មវត្ថុក្នុងការចោទ​ប្រកាន់​បុគ្គលណា​ម្នាក់ភ្ជាប់​​ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះ គេត្រូវបើកការស៊ើបអង្កេតដ៏​ធំមួយ ដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់និងរឹងមាំបំផុត ជាមុនសិន។

លោក ប៉ែន បូណា បានលើកជាឧទាហរណ៍ថា “កាលពីជំនាន់ប៉ុលពតខ្មែរច្រើនណាស់ដែលត្រូវគេយកទៅ​សម្លាប់ដោយ​គ្រាន់តែ​សង្ស័យហើយចោទថាជាខ្មាំងរបស់អង្គការ។”

ជាមួយគ្នានេះ លោក ប៉ែន បូណា ក៏អំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ រាប់ទាំងសារ​ព័ត៌មាន​ក្រៅស្រុកផង សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មានឲ្យបានខ្ជាប់​ខ្ជួននោះ​​ទើបការ​​ផ្សាយ​ព័ត៌មានប្រកបដោយគុណតម្លៃ។

គួរបញ្ជាក់ថា ក្រោយចូលកាន់ដំណែងរដ្ឋលេខាធិការក្រសួងព័ត៌មានបានប្រមាណ២ខែ លោក ប៉ែន បូណា ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចចាត់តាំងប្រគល់ភារកិច្ច ឲ្យទទួលបន្ទុក​ការ​​ងារ​​សម្របសម្រួលពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារ សមាគមសារព័ត៌មាន ។