ឧកញ៉ា អ៊ឹង ឃាង ប្រកាសលក់ដីនៅស្រុកស្រែអំបិល តម្លៃពិសេស ៩ដុល្លារក្នុងមួយម៉ែត្រការ៉េ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អ៊ឹង ឃាង អគ្គនាយក អ៊ឹង ឃាង គ្រុប ឯ.ក និងជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាន​ប្រកាស​លក់​​ដី​នៅ​ស្រុក​ស្រែអំបិល ​​ក្នុង​តម្លៃ​ពិសេស​បំផុត​​ត្រឹម​តែ ៩​ដុល្លារ​ក្នុង​មួយ​មែត្រ​ការ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា បាន​​បញ្ជាក់​ឱ្យ​ដឹង​ថា ដី​លក់​​តំលៃ​ពិសេស​​បំផុត​ ទេសភាព​ស្អាត​ ជាប់​ដៃសមុទ្រ​ប្រវែង​ ៤០០០​ម៉ែត្រ ចំងាយ​ពី​សមុទ្រ ​និង​តំបន់​ទេសចរណ៍​ ឆ្នេរ​នេសាទ​ ៥​គីឡូម៉ែត្រ ពី​ភ្នំពេញ​ ១៤០​គីឡូម៉ែត្រ​​ ស្ថិត​ក្នុង​ឃុំ​ជ្រោយ​ស្វាយ​ ស្រុក​ស្រែ​អំបិល​។

សម្រាប់ទំហំដី​សរុប​​ចំនួន​ ៦០​ហិចតា លក់​តំលៃ​​ត្រឹម​តែ​ ៩​ដុល្លារ​ក្នុង​មួយ​មែត្រ​ការ៉េ​ (ផ្ទេរសិទ្ធ​ប្លង់​រឹង​) ហើយ​ដី​កំពុង​ចាក់​បំពេញ​ សាកសម​បំផុត សម្រាប់​ការ​​វិនិយោគ​ជា​ បុរី​ រីសត​ ផ្ទះ​លំហែ​កាយ​ ដីឡូត៌​ ។ ល។ ជាពិសេស​ទៀត​នោះ គឺ​ទុក​រយៈ​ពេល​បង់​លុយ​ជា​ដំណាក់​ការ​រហូត​ដល់​ ៣៦​ខែ៕