ពេល​វិស្សមកាល​ម្ដងៗ ដឹង​អត់​មហាសេដ្ឋី​​ចូលចិត្ត​ទៅ​លំហែ​នៅ​ទីណា?

អន្តរជាតិ

ជាទូទៅ មហាសេដ្ឋី​ជាច្រើន​តែងតែ​ចំណាយ​ពេល​វិស្សមកាល​នៅ​កន្លែង​ថ្លៃៗ កប់ពពក​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ដូចជា​ស្ថាបនិក Facebook, Mark Zukerberg តែងតែ​ប្រទះឃើញ​ទៅ​លំហែកាយ​ជាមួយ​គ្រួសារ​នៅ​ប្រជុំ​កោះ​ហាវ៉ៃ​ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី លោក Zuckerberg ក៏​នៅ​មាន​មហាសេដ្ឋី​ជាច្រើន​រូប​ទៀត​ដែល​ចាត់ទុក​កោះហាវ៉ៃ ជា​ឋានសួគ៌​សម្រាប់​លំហែ​អារម្មណ៍​នា​ពេល​វិស្សមកាល​ផង​ដែរ។

យ៉ាងណា មហាសេដ្ឋី​នីមួយៗ​តែងតែ​មាន​កន្លែង​ពេញចិត្ត​រៀងៗខ្លួន​ ហើយ​ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី ៨ រូប និង​ទីតាំង​ដែល​ពួកគេ​តែង​ចំណាយ​ពេល​វិស្សមកាល​ជាមួយ៖

1/ Jeff Bezos តែង​តែ​ចំណាយ​ពេល​វិស្សមកាល​រដូវក្ដៅ ឡើ​នាវា​ផ្ទាល់ខ្លួន​នៅ​កោះ​ហាវ៉ៃ

2/ Tim Cook តែងតែ​ធ្វើ​ដំណើរកម្សាន្ត​ទៅ​កាន់​ឧទ្យានជាតិ​ផ្សេងៗ

3/ Mark Zuckerberg តែងតែ​ចំណាយ​ពេល​នៅ​កោះ Kauai ប្រជុំ​កោះ​ហាវ៉ៃ​ជាមួយ​គ្រួសារ

4/ Michael Dell តែងតែ​ចំណាយ​ពេល​វិស្សមកាល​នៅ​កោះ​ហាវ៉ៃ ដោយ​មាន​វីឡា​ស៊ីវិល័យ​មួយខ្នង​នៅ​ទីនោះ

5/ Eric Schmidt ទើប​នឹង​ទិញ​ផ្ទះលំហែ​តម្លៃ ២២,៦ លាន​ដុល្លារ​នៅ​មាត់​សមុទ្រ Malibu រដ្ឋ California ហើយ​លោក​តែងតែ​ចំណាយពេល​នៅ​ទីនោះ​សម្រាប់​រដូវក្ដៅ

6/ Marc Benioff ប្លែក​ពី​បុគ្គល​ខាងលើ ដោយ​លោក​មាន​កោះ​ផ្ទាល់ខ្លួន​តម្លៃ ១២,៥ លាន​ដុល្លារ ហើយ​ទីនោះ​គឺ​ជា​កន្លែង​លំហែកាយ​ដ៏​សមស្រប​បំផុត​សម្រាប់​មហាសេដ្ឋី​ម្នាក់​នេះ

7/ Laryy Ellison ក៏​មាន​កោះ​ផ្ទាល់​ខ្លួន​ផង​ដែរ ដោយ​វា​ជា​ចំណែក​មួយ​​នេះ​ប្រជុំ​កោះ​ហាវ៉ៃ ហើយ​លោក​ជានិច្ចកាល​តែងតែ​ចំណាយ​ពេល​នៅ​ទីនោះ

8/ Richard Branson តែងតែ​ចំណាយ​ពេល​លំហែកាយ​នៅ​រីសត​លើ​កោះ Necker Island ដែល​មាន​ទាំង​សណ្ឋាគារ និង​រីសត​សម្រាប់​ទុក​ជួល

សូមជម្រាបដែរ​ថា ទិន្នន័យ​ខាងលើ​គឺ​ជា​ផ្ដល់​ឲ្យ​ដោយ​គេហទំព័រ Mashable៕

144 Shares