Top 3 នៃបញ្ជីអ្នកមានលើលោក របូតលុយព្រមៗគ្នា

អន្តរជាតិ

គិតត្រឹមថ្ងៃទី ១៩ ខែសីហានេះ មហាសេដ្ឋីមានបំផុតលើលោកទាំង ៣រូប គឺ Elon Musk, Bernard Arnault និង Jeff Bezos បានខាតបង់ទ្រព្យសម្បត្តិព្រមៗគ្នា បើធៀបនឹងសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការទិន្នន័យផ្ដល់ឲ្យដោយគេហទំព័រ Forbes បានបង្ហាញថា បើធៀបនឹងសប្ដាហ៍មុន មេធំក្រុមហ៊ុន Tesla របូតលុយប្រមាណ ៥ពាន់លានដុល្លារ ខណៈអ្នកមានដាច់គេនៅអឺរ៉ុបខាត​អស់ ១៤ពាន់លានដុល្លារ ស្របពេលស្ថាបនិក Amazon ក៏ខាតបង់អស់ប្រហែល ៥ពាន់លានដុល្លារផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ ផ្អែកតាមរបាយការណ៍ពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៨,៦ពាន់លានដុល្លារ

2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៨,៩ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៥,៩ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៤,៣ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨ពាន់លានដុល្លារ

6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៥,២ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៨ពាន់លានដុល្លារ

8.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០២,៦ពាន់លានដុល្លារ

9.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០០,៥ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ៩៨,១ពាន់លានដុល្លារ៕