ស្ត្រី​មាន​បំផុត​ដាច់គេ ផ្ដួល​ស្ថាបនិក Facebook ដណ្ដើម​តំណែង​មហាសេដ្ឋី​លេខ ១៦ លើ​លោក

អន្តរជាតិ

តាំងពី​ចុង​ឆ្នាំ ២០២១ មក​ទល់​បច្ចុប្បន្ន ស្ថាបនិក​ក្រុមហ៊ុន Facebook ដែល​ពេលនេះ​ប្ដូរ​ឈ្មោះ​មក​ជា Meta Platforms Inc. លោក Mark Zuckerberg ហាក់​ធ្លាក់​ក្នុង​សភាព​យ៉ាប់យ៉ឺន​នៅ​ឡើយ ពោល​ទ្រព្យសម្បត្តិ​របស់​មេធំ​ម្នាក់នេះ​ ធ្លាក់​ពី​ជាង ១២០ ពាន់​លាន​ដុល្លារ មក​សល់​ត្រឹម​ប្រមាណ ៦១ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Bloomberg Billionaire Index។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របូត​តំណែង​ពី​មហាសេដ្ឋី​ Top 10 លើ​លោក​មធ្យម​ ងំ​ថ្មីៗនេះ អ្នកស្រី Francoise Bewttencourt Meyers ដែល​ជា​ស្ត្រី​មាន​បំផុត​នា​ពេល​បច្ចុប្បន្ន ដណ្ដើម​បាន​តំណែង​ជា​មហាសេដ្ឋី​ទី ១៦ របស់​មេធំ Facebook ថែម​ទៀត។

យោង​តាម​ការ​ចុះផ្សាយ​ពី Bloomberg Billionaire Index បាន​ទម្លាយ​ថា ទ្រព្យសម្បត្តិ​ប្រធាន​ក្រុមហ៊ុន L’Oreal កើន​ដល់ ៦៣,៤ ពាន់​លាន​ដុល្លារ ស្របពេល​ទ្រព្យសម្បត្តិ​មេធំ Facebook សល់​ត្រឹម ៦០,៩ ធ្វើ​ឲ្យ​តំណែង​​អ្នកស្រី Meyers កើន​តំណែង​ជា​មហាសេដ្ឋី​លេខរៀង​ទី ១៦ និង Mark Zuckerberg ធ្លាក់​មក​លេខរៀង​ទី ១៧ វិញ៕