សួនកម្សាន្តជេតស៍ហ្គាឌិនផាក ស្កាយលែន ចុះ MOU ជាមួយ​នឹង​សាលារៀន​ Milky Way School

ជុំវិញ​ឧកញ៉ា

កាលពី​​ថ្ងៃទី ១៩ ​កក្កដា ២០២២ សួនកម្សាន្តជេតស៍ហ្គាឌិនផាក ស្កាយលែន Jet’s Garden Park Skyland បាន​ធ្វើ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​នឹង​សាលា​រៀន​ឯកជន Milky Way School។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាលារៀន Milky Way School ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៨ ដែល​មាន​កម្មវិធី​សិក្សា​ពី​ថ្នាក់​កម្រិត​មត្តេយ្យ​ រហូត​ដល់​ថ្នាក់​វិទ្យាល័យ ព្រមទាំង​មាន​ការ​បង្រៀន​ជា​ភាសាខ្មែរ និង​អង់គ្លេស​ផង​ដែរ។

ចក្ខុវិស័យ​នៃ​ការ​បង្កើត​សាលារៀន​មួយ​នេះ គឺ​ក្នុង​គោល​បំណង​បង្កើត និង​រក្សា​មោទនភាព​ ក៏​ដូចជា​ជំនឿ​ទុកចិត្ត​របស់​មនុស្ស​គ្រប់គ្នា ឲ្យ​មាន​តម្លាភាព និង​ការ​អប់រំ​ប្រកប​ដោយ​គុណភាព។

បច្ចុប្បន្ន សាលារៀន Milky Way School គឺ​មាន​សាខា​សរុប ៣៧ ទូទាំង​រាជធានី​ភ្នំពេញ​ដែល​មាន​ដូចជា នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​សែនសុខ ខណ្ឌ​មាន​ជ័យ ខណ្ឌ​ឫស្សីកែវ ខណ្ឌ​ដង្កោ និង​មាន​ទីស្នាក់ការកណ្ដាល​នៅ​បូរីវ៉ារីណា សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ៕