អតីតអភិបាលខណ្ឌជ្រោយចង្វារ ថា ផ្សារឃ្លាំងរំសេវ មិនជាប់សាច់ញាតិលោកនោះទេ

សង្គម​និង​សេដ្ឋកិច្ច

អតីតអភិបាលខណ្ឌ ជ្រោយចង្វារ បច្ចុប្បន្នអភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត បានប្រកាសថា ផ្សារឃ្លាំងរំសេវ មិនជាប់សាច់ញាតិនឹងលោកនោះទេ។ នេះបើតាមការបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែកញ្ញាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដែលចេញមកបញ្ជាក់របស់លោក ឃ្លាំងហួត ដោយសារមានប្រជាពលរដ្ឋមួយចំនួនសង្ស័យថា ផ្សារឃ្លាំងរំសេវ ជាប់នឹងសាច់ញាតិរបស់លោក។ ការសង្ស័យដដែលនេះ ក៏ប្រហែលទំនងជាអាចកត់សម្គាល់លើឈ្មោះ ឃ្លាំង ជានាមត្រកូលរបស់អតីតអភិបាលខណ្ឌ ជ្រោយចង្វាររូបនេះ។

ផ្សារ​ ឃ្លាំងរំសេវ នេះ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក នៅ​ក្នុង​បរិវេណ​ជាមួយ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់។ ម្ចាស់​ផ្សារ​ឯកជន​មួយ​នេះ គឺ ឧកញ៉ា ស៊ី គង់ទ្រីវ និង​ប្រពន្ធ ឈ្មោះ ហុង ស៊ួន។

អតីតផ្សារឃ្លាំងរំសេវ

គូសបញ្ជាក់​ថា ផ្សារ​ឃ្លាំង​រំសេវ​នេះ ក៏​ផ្សារ​ចំណាស់​មួយ​ដែរ ដោយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផ្សារ​លក់​ទូរស័ព្ទ និង​ស្បែកជើង​ថ្មី និង​សម្លៀក​បំពាក់​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ហើយ​ផ្សារនេះត្រូវបានបិទកាលពីឆ្នាំ២០២០ ដែលគ្រោងនឹងសាងសង់អគារ​ទំនើបដើម្បី​អភិវឌ្ឍ​មជ្ឈមណ្ឌល​ម៉ុង ឌី​យ៉ា​ល់ ឲ្យ​មាន​ភាព​ប្រសើ​ជាង​មុន និង​អាច​ធ្វើ​ឲ្យ​តំបន់​ដ៏​មមាញឹក​មួយ​នេះ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រស់បំព្រង​ជាង​មុន​៕