កូនប្រុសទេសរដ្ឋមន្ត្រីមួយរូប បានទៅសិក្សានៅសាលាសង្គ្រាមបារាំង

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធិ ដែលជាកូនប្រុសរបស់នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួល​បន្ទុក​បេសកកម្មពិសេស និងជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ ​​​ទើប​បាន​បញ្ចប់​វគ្គសិក្សាមួយនៅ​សាលាសង្គ្រាមបារាំង។ នេះបើតាមការបង្ហោះសារលើបណ្តាញសង្គម​របស់​ខ្លួនរបស់ លោក មាស សុភារិទ្ធ ​កាលពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា សាលា​ Institut des hautes études de défense nationale គឺជាស្ថាប័នសិក្សា​សាធារណៈរបស់​បារាំង​ សម្រាប់ការស្រាវជ្រាវ ការអប់រំ និងការលើកកម្ពស់ជំនាញ និងការយល់ដឹងចំពោះបញ្ហាការពារជាតិ ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៣៦។

ឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធិ បច្ចុប្បន្នមានតួនាទីជានាយករង នាយកដ្ឋានប្រតិបត្តិការ​ក្នុង​ប្រទេស នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច។ លោកបានរៀបការជាមួយនឹងលោកស្រី យឹម បូណ៌មី​ ​ចៅ​ស្រី​របស់​ឧបនាយក​រដ្ឋ​មន្ត្រី យឹម ឆៃលី និងមានបុត្រធីតាចំនួន ៣នាក់ (ស្រីម្នាក់)៕