មកស្គាល់ម្ចាស់សាលាល្បីៗនៅកម្ពុជា ១១រូប ដែលមានងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២​នេះ ជា​​​ថ្ងៃទិវា​គ្រូបង្រៀន​អន្តរជាតិ និង​ជា​ទិវាគ្រូបង្រៀន​ ខួប​លើក​ទី​២៥ នៃ​ទិវា​គ្រូបង្រៀន​នៅ​ព្រះរាជាណាចក្រកម្ពុជា ​​ហើយ​នៅ​ឆ្នាំនេះ​កំពុង​ប្រារព្វ​ឡើង​ក្រោម​ប្រធានបទ “គ្រូបង្រៀន​យើង ​​អនាគត​យើង ប្រទេសជាតិ​យើង”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បី​អបអរសាទរ​ទិវា​ប្រកប​ដោយ​នក្ខត្តឫក្ស​នេះ ​​ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​ម្ចាស់​សាលា​ល្បីៗ​នៅ​កម្ពុជា​មួយ​ចំនួន ដែល​មាន​ងារ​ជា «ឧកញ៉ា» ចំនួន ១១ រូប ដូច​ខាង​ក្រោម៖

១. លោកជំទាវឧកញ៉ា ទេព កូលាប ៖ ម្ចាស់និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU)

២. ឧកញ៉ា ឌួង លាង ៖ សាកលវិទ្យាធិការ សាកលវិទ្យាល័យអាស៉ីអឺរ៉ុប

៣. ឧកញ៉ា តែ ឡូរិន ៖ សាកលវិទ្យាធិការ សាកលវិទ្យាល័យវេស្ទើន

៤. ឧកញ៉ា ហេង វ៉ាន់ដា ៖ នាយក​វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ

៥. ឧកញ៉ា លី ឆេង ៖ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

៦. អ្នកឧកញ៉ា គិត ម៉េង ៖ ម្ចាស់សាលាអន្តរជាតិ South Bridge និង North Bridge International School

៧. លោកជំទាវ​ឧកញ៉ា លឹម ឈីវហូ៖ ម្ចាស់សាលារៀនខាមបូឌា ស៊ូឌូ បាយលីងហ្គល អ៊ីនធើណេសិនណល ស្គូល

៨. អ្នកឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ៖ ម្ចាស់សាលារៀនអន្តរទ្វីបអាមេរិកាំង AIS និង Aii

៩. ឧកញ៉ា ប៉ិច បូ​ឡែ​ន ៖ អគ្គនាយក​ក្រុមហ៊ុន Westline Education Group និងជានាយកសាលារៀនវ៉េស្ទឡាញន៍

១០. ឧកញ៉ា ឡាច សំរោង ៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ( UI)

១១. ឧកញ៉ា សៅ វល័ក្ខ ៖ អគ្គនាយកសាលា Milky Way School Headquarter