ឧកញ៉ា អ៊ឹង គីមហុង៖ បើនាំសង្សារម្នាក់ ចូលក្លឹប T7 បានការបញ្ចុះតម្លៃ ១០%

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អ៊ឹង គីមហុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL ​​នឹង​បើក​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ នូវ​ក្លឹប​កម្សាន្ត​ថ្មី​របស់​លោក ដែល​ទើប​នឹង​បង្កើត​ឡើង​ឈ្មោះ​ថា «T7» នៅ​យប់​​ថ្ងៃ​ពុធ ទី​០៥ ខែ​តុលា ឆ្នាំ២០២២​​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អ៊ឹង គីមហុង បានបង្ហោះសារ​លើ​ទំព័រ​ហ្វេសប៊ុក​​​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា៖ “តោះស្អែក​ជួបគ្នា​នៅក្លឹបT7 តើមានអ្វីពិសេសខ្លះ?”។ មុន​នោះ​ពីរ​បី​ថ្ងៃ លោក​ឧកញ៉ា ​​ក៏​បាន​បង្ហោះសារ​​​បែប​លេង​សើចផងដែរ​ថា ​​ឱកាសល្អសម្រាប់​អ្នកមានសង្សារថ្មីៗចូលក្លឹប T7 អាចបង់រំលួសបាន និង​បាន​បញ្ជាក់​ថា ​បើនាំ​សង្សារ​ម្នាក់ទៅ ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០% ហើយ​បើ​នាំសង្សារ​១០​នាក់ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០០%។

សូមជម្រាបជូន​ថា ក្លឹប​កម្សាន្ត​ថ្មី T7 ​​នេះ មាន​ទីតាំង​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​ ​​នៅ​ខាង​ក្រោយ​ស្ថានទូត​​រុស្ស៊ី។ តាម​ការ​បញ្ជាក់​ពី ឧកញ៉ា អ៊ឹង គីមហុង ​​បាន​ឱ្យ​ដឹង​ថា ​ការ​បើក​ក្លឹប​​នេះ ​ជួយ​បង្កើត​ការងារ​បាន ២០០​នាក់​ផង​ដែរ៕