ណែនាំឱ្យស្គាល់ឧកញ៉ា២រូប ជាថ្នាក់ដឹកនាំក្រុមហ៊ុនចែកចាយជីកសិកម្មដ៏ធំ នៅកម្ពុជា ២ទសវត្សរ៍

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន យីតាក់ គ្រុប (YETAK GROUP LTD) ជាក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្ម​ដ៏​ធំ​មួយ​នៅកម្ពុជា ​​តាំងពីឆ្នាំ២០០២។ ​ក្រុមហ៊ុននេះ មាន​ឧកញ៉ា​២​រូប​ជា​​ថ្នាក់ដឹកនាំ​គឺ ឧកញ៉ា ផែ ហុកឈួន ជា​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន និង​ឧកញ៉ា ​សុខ ឆេង ជា​អគ្គនាយករង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ផែ ហុកឈួន អគ្គនាយក ក្រុមហ៊ុន យីតាក់ គ្រុប

យីតាក់ គ្រុប បាននាំចូលនិងចែកចាយ ជី អ៊ិនប៉េកា សញ្ញាក្បាលក្របី និង ជី អិនប៉េកា សញ្ញាស្លឹកមាស លើដំណាំស្រូវ ដែលសហការជាមួយក្រុមហ៊ុន​ដ៏​ធំ​របស់​វៀតណាម​គឺ​ក្រុមហ៊ុន​ ជីប៊ិញឌៀន ចាប់តាំងពី​ឆ្នាំ​២០០២ មក​​ដល់​បច្ចុប្បន្ន។ យ៉ាងណាមិញ ​​លុះ​ដល់​ថ្ងៃទី​០៧ ខែ​មេសា ​ឆ្នាំ​២០១៥ ​ក្រុមហ៊ុន បាន​​​ចុះ​បញ្ជី​ជា​ផ្លូវការ ដោយ​មាន​ទីស្នាក់ការ​នៅ​​ផ្លូវ​២១៤ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ។

​ឧកញ៉ា ​សុខ ឆេង ជា​អគ្គនាយករង ក្រុមហ៊ុន យីតាក់ គ្រុប

សូមជម្រាបជូន​ថា ក្រុមហ៊ុន​ ជីប៊ិញឌៀន​ របស់​វៀតណាម ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧៣។ ក្រុមហ៊ុននេះ បាន​​ផលិត និង​ជួញ​ដូរ ជី ចំណីសត្វ និង​ថ្នាំ​សម្លាប់​សត្វល្អិត​ផង​ដែរ ​​ហើយ​កសិកម្ម​របស់​ប្រទេស​វៀតណាម​ប្រមាណ ៣០% ​​បាន​ប្រើប្រាស់​ ជី NPK ​​របស់​ក្រុមហ៊ុន​មួយ​នេះ។ យ៉ាងណាមិញ ​​នៅកម្ពុជា ​​ក្រុមហ៊ុន​ យីតាក់ គ្រុប ​​បាន​នាំ​ចូល​ជី​ ក្រុមហ៊ុន​ ជីប៊ិញឌៀន ប្រមាណ​ជាង ១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ និង​មាន​តំណាង​ចែក​ចាយ​បន្ត​នៅ​ទូទាំង ២៥​រាជធានី ខេត្ត នៃ​ប្រទេសកម្ពុជា។ នេះ​បើ​តាម​សារព័ត៌មាន Vietnam Plus៕