លោក ​ហ៊ុន ម៉ាណែត៖ រាជរដ្ឋា​ភិបាល បាន​និងកំ​ពុង​ផ្តល់ ការ​​គាំទ្រ​​គ្រប់បែបយ៉ាង ដើម្បី​ជំរុញ​​ឱ្យការ​វិនិ​យោគ​នៅ​​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ការគាំទ្រចាំបាច់​គ្រប់បែប​យ៉ាង ដើម្បីជំរុញ​​ឱ្យការវិនិយោគ  នៅកម្ពុជាកាន់តែមានភាពងាយស្រួល ប្រកបដោយ​ភាពអំណោយ​ផលល្អ និងជោគជ័យ។ ការលើកឡើង​​បែបនេះ បានធ្វើឡើងនៅ​ក្នុងពិធីសម្ពោធ​ជាផ្លូវ​ការរោងចក្រផលិត​កេសកាតុង អូជីភែកឃិជីង នៅតំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ កាលពី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុន ម៉ាណែត បន្តថា កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើក​ទឹកចិត្តជា​ច្រើនប្រកប ដោយ​​ភាព ជាក់លាក់, បត់បែន និង ទាក់ទាញជាងមុន ជាពិសេស ការលើក​លែង​សារពើពន្ធ និងការការពារដល់ វិនិ​​យោ​គិន ។ ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ប្រកប​ដោយភាព អំណោយផល តំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា ក៏ជាយន្តការ​ឈាន​មុខនៅក្នុងការ ស្រូបយក វិនិយោគ និងជំរុញការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៃរចនាសម្ព័ន្ធ ឧស្សាហកម្មរបស់កម្ពុជា ផង​ដែរ។

លោក ហ៊ុន ម៉ាណែត បន្តទៀតថា ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ កម្ពុជាបានវិនិយោគ​សន្ធឹកសន្ធាប់ លើហេដ្ឋារចនា សម្ព័ន្ធរូប​​វ័ន្តឆ្អឹងខ្នង រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិថ្មីទាំងនៅ​រាជធានី​ភ្នំពេញ និងខេត្តសៀមរាប, កែលម្អ​ហេដ្ឋា​រចនា​​​សម្ព័ន្ធនៅទូទាំងក្រុងសៀមរាប និង ក្រុងព្រះ​សីហនុ, ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ សំដៅ​លុប​បំបាត់​ឧប​សគ្គ​នៃ​​ជម្រៅទឹក និងបើកបម្រើ​សេវា​ដល់​​នាវាធំៗពីសហរដ្ឋអាមេរិក និងអឺរ៉ុប ចូលត្រង់មកកម្ពុជា, ការសាង​សង់ផ្លូវ​​ល្បឿន​​លឿនភ្ជាប់ពី​ភ្នំពេញទៅកំពង់ផែទឹកជ្រៅ, ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ដែលភ្ជាប់ទៅប៉ូល​សេដ្ឋកិច្ច​របស់កម្ពុជា និងអាស៊ាន ព្រមជាមួយនឹងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាដើម ៕