ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រើប្រាស់បណ្តាញសង្គមរហូតដល់ទៅ ៦ ឯណោះ សម្រាប់ការងារ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងនាមជាកូនប្រុស​ច្បង​សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ក្រសួងការពារជាតិ និងកិច្ចការងារជាច្រើនទៀត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រកាសអំពីគណនីបណ្តាញសង្គមផ្លូវការចំនួន ៦ ទុកជាការចែករំលែកព័ត៌មាន ដំណឹងជុំវិញបេសកកម្មការងាររបស់លោក។ នេះបើយោងលើបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី២៩ ខែសីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណនីដែលលោក ហ៊ុន ម៉ាណែត ជូនដំណឹងជាផ្លូវការនេះលើប្រព័ន្ធ Facebook, Telegram, TikTok, Instagram, Twitter និង Yutube ។

គណនីបណ្តាញសង្គមដែលត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់ ដោយមានឈ្មោះដូចខាងក្រោម៖
១, Facebook Page: Hun Manet – C.O.Army លោកបញ្ជាក់ថា ផេកហ្វេសប៊ុកថ្មីនេះជាផេកសម្រាប់ការងាររបស់លោក។ ដោយឡែក លោកក៏នៅបន្តប្រើប្រាស់ផេកឯកជនឈ្មោះ Hun Manet ដដែល។

២, Telegram Channel: Hun Manet – C.O.Army

៣, TikTok: Hun Manet – C.O.Army

៤, Instagram: Hun Manet – C.O.Army

៥, Twitter: Hun Manet – C.O.Army

៦, YouTube: Hun Manet – C.O.Army