ឧកញ៉ាសម្រែ

សរុប​ព្រឹត្តិការ​សំខាន់ៗ​ពី​​អាជីវកម្ម​នៅ​សប្តាហ៍​នេះ
ពេញ​មួយ​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​កើត​ឡើង​ជុំវិញ​អាជីវកម្ម។ រឿង​សំខាន់​ដំបូង​គេ​នៅ​សប្តាហ៍​នេះ ​គឺ​ក្រុមហ៊ុន Coca-Cola ក្នុង​ប្រទេស​កម្ពុជាបាន​សម្រេច​លក់ហ៊ុន​ទៅ​ឲ្យ​ក្រុមហ៊ុន Swire Coca-Cola Limited ដែលជា​បុត្រ​​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ Swire Pacific Limited។

បើ​តាម​សេចក្តីប្រកាសរ​បស់​ក្រុមហ៊ុន កាលពីថ្ងៃទី ​១៨ ខែកក្កដា ឆ្នាំ២០២២ ប្រតិបត្តិ​ការទិញ​លក់​នេះ គឺជា​ការវិនិយោគ​ដំបូង​របស់​ក្រុមហ៊ុន Swire Coca-Cola ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ បន្ទាប់ពី​ការបញ្ចប់​កិច្ច​ព្រម​​ព្រៀង​ទិញ​នេះ Swire Coca-Cola នឹង​គ្រប់គ្រងនិង​ដំណើរ​​ការ​របស់​ក្រុមហ៊ុន Cambodia Beverage Company Ltd. ដែលមាន​រោងចក្រ​នៅ​កម្ពុជា​។

សប្តាហ៍​នេះ​ដែរ ក្រសួង​ពាណិជ្ជកម្មក៏​​បាន​ធ្វើ​សន្និសីទ​បង្ហាញ​ពី​វឌ្ឍនភាព​សម្រេច​បាន​ក្នុង​រយៈពេល ៥ ឆ្នាំ​។ គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២២ ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​បញ្ជី​​ផលិតផល​​ជា​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជា​សមូហភាព និង​ម៉ាកវិញ្ញាតកម្ម ដើម្បីការពារ​ការ​ក្លែង​បន្លំ និង​លើកកម្ពស់តម្លៃ និងកេរ្តិ៍ឈ្មោះលើទីផ្សារ។

ដោយ​ឡែកក្រុម​ផលិត​ព័ត៌មាន​របស់​ឧកញ៉ា​ញូសន៍​ផ្នែក​អាជីវកម្ម​នៅសប្តាហ៍​នេះ ក៏​បាន​ស្រាវជ្រាវ​ចងក្រង​ពី​ប្រវត្តិ​ផ្សារ​ទំនើប​ឡាក់គី ដែល​ជា​ផ្សារ​ទំនើប​ដំបូង​គេ​បើក​ដំណើការ​អាជីវកម្ម​ជាង ៣០ ឆ្នាំ​មកហើយ។

ផ្សារ​ទំនើប​ឡាក់គី ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ជនបរទេស និង​ភ្ញៀវ​ខ្មែរ​លំដាប់​ខ្ពស់​ជា​ហាង​លក់រាយ​ឈានមុខ​គេ​នៅ​កម្ពុជា​ដែលបើក​ដំណើរ​ការ​តាំងពីឆ្នាំ​១៩៩៣​ ដែល​មាន​លក់​ប្រភេទ​អាហារ​ស្រស់​ គ្រឿង​ទេស​ និង​ផលិតផល​ជាច្រើន​​ប្រកប​ដោយ​គុណភាព។

សម្រាប់​ព្រឹត្តិការណ៍ និងព័ត៌មាន​លម្អិត​ផ្សេងទៀត​ជុំវិញ​អាជីវកម្ម​ ដែលក្រុមការងារ​ឧកញ៉ា​ញូសន៍​ផលិត​នៅ​សប្តាហ៍​នេះ សូម​ចុច​តាម​តំណ​លីង​ខាងក្រោម​នេះ

>ភេសជ្ជៈ Coca-Cola នៅកម្ពុជាសម្រេចលក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនហុងកុង
>មកដល់ពេលនេះ មាន​ផលិតផល​ណា​ខ្លះ​បាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ក្រសួងពាណិជ្ជកម្ម
>កម្ពុជា​មាន​រោងចក្រ​ផលិតមី​ក្នុងស្រុក​ចំនួន ៣ កំពុង ​សាង​យីហោ ប្រកួតប្រជែង​​មីនាំ​ចូលពីក្រៅប្រទេស
>ផ្សារ​ទំនើបឡាក់គី បង្កើត​ដំបូង​តាំង​ពី​ឆ្នាំ១៩៩៣ ជិត ៣០ ឆ្នាំ​ពង្រីក​សាខា​ ៥៥ ទីតាំង​ទូទាំង​ប្រទេស
>បុរសម្នាក់បោះបង់ការងារធនាគារ ១៨ឆ្នាំ បែរមកចាប់មុខរបរកសិកម្មតាមបេះដូង
>ហាងម៉ាស្សាមួយកន្លែង ដែល​សម្តេច​តេជោ ហ៊ុន សែន ​ចុះ​​​ជួប​សំណេះសំណាលមានប្រវត្តិ​បែបណា?

The post សរុប​ព្រឹត្តិការ​សំខាន់ៗ​ពី​​អាជីវកម្ម​នៅ​សប្តាហ៍​នេះ appeared first on .

ក្រុមហ៊ុន CP របស់មហាសេដ្ឋី​ថៃ អនុវត្ត​​ទស្សនៈ​ ៣ លើ​ការ​ធ្វើ​មុខ​ជំនួញ​នៅ​កម្ពុជា
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន CP របស់​មហាសេដ្ឋី​ថៃ បានអនុវត្ត​​គោលការណ៍​ ៣ ជាអាទិភាព ក្នុង​ការ​ប្រកប​ជំនួញ​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា។

លោក​​ Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុនស៊ី.ភីបានដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦ឆ្នាំហើយ ជាមួយចក្ខុវិស័យ “ផ្ទះបាយពិភពលោក”។

ដោយ​ប្តេជ្ញាផ្តល់ផលិតផលប្រកបដោយគុណភាព អនាម័យ និងអាហារូបត្ថម្ភខ្ពស់ជាមួយទំនួលខុសត្រូវដល់សង្គមជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រុមហ៊ុន​មានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍​​ប្រយោជន៍ទាំង ៣ ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព”។

លោក​បាន​លើក​ពី​គោលការណ៍​ទាំង ៣ នោះ​ថា ផលប្រយោជន៍ដល់ប្រទេសជាតិជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជនជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុនជាអាទិភាពចុងក្រោយ។

លោក​​ Wittaya Kreangkriwit បាន​បន្ត​ទៀត​ថា អាជីវកម្មរបស់ ស៊ី.ភីបែងចែកជា ៣ ប្រភេទ គឺ អាជីវកម្មផលិតចំណីសត្វ(Feed) អាជីវកម្មចិញ្ចឹមសត្វ(Farm) និងអាជីវកម្មចំណីអាហារ(Food)។

នៅពេលអនាគតក្រុមហ៊ុនមានគម្រោង​នឹង​ពង្រីករោងចក្រផលិតចំណីអាហារ ដែលមានគុណភាព សុវត្ថិភាព អនាម័យ នឹងស្តង់ដារបន្ថែមក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវ​ការរបស់ប្រជាជននៅគ្រប់ទីកន្លែង ដោយ​ឈរ​លើ​មូលដ្ឋានគ្រឹះទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន៕

The post ក្រុមហ៊ុន CP របស់មហាសេដ្ឋី​ថៃ អនុវត្ត​​ទស្សនៈ​ ៣ លើ​ការ​ធ្វើ​មុខ​ជំនួញ​នៅ​កម្ពុជា appeared first on .

មិន​បាច់នាំចូល រោងចក្រ​​ដំឡើង​កង់បី​អគ្គិសនី​ដំបូង​គេ​បើក​ដំណើរ​នៅ​កម្ពុជា
​រោងចក្រផ្គុំតំឡើងកង់បីអគ្គិសនីដំបូងគេ​បាន​បើក​ដំណើរការ​ ដែលមានទីតាំង​នៅ​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល។

ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធរោងចក្រអនៀន ម៉ូប៊ីលីធីរបស់ខ្លួនជាផ្លូវការ ដែលជារោងចក្រផ្គុំដំឡើងទោចក្រយានយន្ត​ និងត្រីចក្រយានយន្តអគ្គិសនី ដែលមានទំហំសាច់ប្រាក់វិនិយោគប្រមាណជាង ២០ លានដុល្លារអាមេរិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល​លើ​ផ្ទៃដី​ជាង ២ ហិកតា។

លោក Kay Woo ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធីមានប្រសាសន៍ថា រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​បាន​ ៣០០០ គ្រឿងតាមផែនការសម្រាប់ឆ្នាំ២០២២-២០២៣ រាប់ចាប់តាំងពីទោចក្រក្រយានយន្តរហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី)។

លោក​បន្ត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងបន្តសិក្សា ដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនី ដែល​អនាគត​អាច​ផ្លាស់ប្តូរកម្ពុជាទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខ គេក្នុងការប្រើប្រាស់យានជំនិះប្រើដោយថាមពលអគ្គិសនី។

ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន ១ កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន៣ កន្លែង និងអនុស្ថានីយដៃគូចំនួន៦កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់១០ស្ថានីយ និង​កំពុង​បន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ​ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេស​កម្ពុជា​។

ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ជាក្រុមហ៊ុនដែលមានបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃ តាម​រយៈ​ការ​ដាក់ឲ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធី TADA កាលពីពេលកន្លងមក៕

The post មិន​បាច់នាំចូល រោងចក្រ​​ដំឡើង​កង់បី​អគ្គិសនី​ដំបូង​គេ​បើក​ដំណើរ​នៅ​កម្ពុជា appeared first on .

សិង្ហបុរីរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិ​ធំបំផុត ជា​ឱកាស​អ្នក​ចាប់​អារម្មណ៍​​ជំនួញ​ត្បូងពេជ្រ
ប្រទេសសិង្ហបុរី នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី “Singapore International Jewelry Expo 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Expo & Convention Centre, Hall A & B, Level 1។ ​

នេះ​ជា​ព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការកម្រិតអន្តរជាតិដ៏ធំ ដែល​ដំណើរ​ការ​យ៉ាង​​ជោគជ័យ​អស់រយៈ​ពេល ១៦ឆ្នាំ​រួចមក​ហើយ​ ​ដោយមានអ្នកចូលរួមតាំងពិព័រណ៍​អន្ដរជាតិជាង ២២០ ក្រុមហ៊ុនមក​ពី ២២ ​ប្រទេស​ផ្សេងគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ។

ក្នុង​ឱកាស​នេះដែរ​ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏​ជូន​ដំណឹង​ដល់​ម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ដែលមានចំណាប់អារម្មណ៍ អាច​ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់​នេះ។

ព័ត៌មាន​បន្ថែម សូមទាក់ទងលោកស្រី Judy Lee អគ្គនាយិកាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ តាមរយៈអ៊ីម៉ែល៖ judy@cems.com.sg ទូរស័ព្ទ (+65) 96 60 99 38 ឬ ទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃ ក្រសួងពាណិជ្ជកម្ម តាមរយៈ អាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល ritatong19@chhansreyin៕

The post សិង្ហបុរីរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិ​ធំបំផុត ជា​ឱកាស​អ្នក​ចាប់​អារម្មណ៍​​ជំនួញ​ត្បូងពេជ្រ appeared first on .

ប្រមុខ​រដ្ឋស្តីទីចេញ​ព្រះរាជក្រឹត្យ​ផ្តល់​​គោរមងារ​ឧកញ៉ា​ដល់​លោក លឹម សុជាតិ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ​ឧកញ៉ា​ដល់​លោក លឹម សុជាតិ។

លោក លឹម សុជាតិ ដែល​ទើប​ទទួល​​គោរម​ងារ​ជា​ឧកញ៉ា​ បច្ចុប្បន្ន​មាន​តួនាទី​ជា​ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និង​ជា​សហប្រធានអនុក្រុមការងារនៃក្រុមការងារបច្ចេកទេសទី២ផ្នែកឯកជន​នៃ​សភាពាណិជ្ជកម្មកម្ពុជា។

លើសពីនេះ លោកក៏ជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd ដែលត្រូវបានចាត់ទុកថា អ្នកជំនាញអចលនទ្រព្យមួយរូបដ៏ល្បីល្បាញផងដែរ។

The post ប្រមុខ​រដ្ឋស្តីទីចេញ​ព្រះរាជក្រឹត្យ​ផ្តល់​​គោរមងារ​ឧកញ៉ា​ដល់​លោក លឹម សុជាតិ appeared first on .

អគារ​ធនាគារ​ដ៏ខ្ពស់សន្លឹងរបស់អ្នក​ឧកញ៉ា សំ អាង ​​លេច​ខ្លួន​កណ្តាលក្រុង​កំពត
អគារ​ធនាគារវឌ្ឍនៈដ៏ខ្ពស់ស្កឹមស្កៃបានបញ្ចប់ការ​សាងសង់ និង​បាន​សម្ពោធដាក់​ឲ្យ​ដំណើរការជាផ្លូវការ ដែល​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​ ៩៨ ផ្លូវជាតិ​​លេខ​ ៣ ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត​។

អគារ​ធនាគារវឌ្ឍនៈដែល​បើ​កដំណើរការ​នៅ​​ខេត្តកំពត​នេះ​ជា​សាខា​ទី ៣១ ជា​​អគារ​ខ្ពស់​ប្រណិត ដែលមាន​កម្ពស់ ៨ ជាន់ របស់​​​អ្នកឧកញ៉ា សំ អាង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អ្នកឧកញ៉ា ឈុន លាង ជា​ម្ចាស់​គ្រប់គ្រង។

សាខា​ធនាគារ​វឌ្ឍនៈ​នៅ​ខេត្តកំពត មាន​​ផ្តល់ជូន​សេវា​ធនាគារ​សម្រាប់​អាជីវកម្ម និង​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ជូន​អតិថិជន ដើម្បី​គាំទ្រអាជីវកម្ម និង​អ្នក​រស់នៅក្នុង​មូលដ្ឋាន​។ សាខា​ខេត្តកំពត ក៏មាន​ផ្តល់និង​ផ្សព្វផ្សាយ​សេវា​ធនាគារ​​ឌីជីថល​របស់ខ្លួនរួមមាន សេវា​ធនាគារ​ចល័ត សេវា​ធនាគារ​តាម​អ៊ីនធឺណិត និង​ប័ណ្ណ ក៏ដូចជា​សេវា​បង់ប្រាក់​ពន្ធ​-​អាករ សេវាកម្ម​ទូទាត់​សេវាសាធារណៈ ជូន​ដល់​អតិថិជន​ផងដែរ​។

​ធនគារ​វឌ្ឍនៈជា​ធនាគារ​ក្នុង​ស្រុក​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ ដោយអ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និង​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ។ ឆ្នាំ​ ២០២១ ធនាគារ វឌ្ឍនៈ ទទួលបាន​ពានរង្វាន់​អន្តរជាតិ​សរុប​ចំនួន ១២ ចំពោះ​សេវា​ធនាគារ​ចល័ត អភិបាលកិច្ច​ល្អ​បំផុត និង​សេវាកម្ម​អតិថិជន​ល្អ​បំផុត​។

ប្រឡូក​វិស័យ​ហិរញ្ញវត្ថុ​ជាង ២០ ឆ្នាំ បច្ចុប្បន្ន​ធនាគារ​វឌ្ឍនៈ​មាន​បុគ្គលិកបម្រើ​ការងារ​​ជាង ៨០០ នាក់ និង​មាន​ ៣១​ សាខា ដែល​ក្នុងនោះ ១៣ សាខា ស្ថិតនៅរាជធានី​ភ្នំពេញ និង​ ១៨​ សាខា​ទៀត​ស្ថិតនៅតាម​បណ្តា​ខេត្ត​៕

The post អគារ​ធនាគារ​ដ៏ខ្ពស់សន្លឹងរបស់អ្នក​ឧកញ៉ា សំ អាង ​​លេច​ខ្លួន​កណ្តាលក្រុង​កំពត appeared first on .

ឧកញ៉ា ផន វណ្ណិត ប្រាប់​តិកនិច​មើល​ដី​អភិវឌ្ឍ កុំ​ឲ្យកប់លុយ​ចោល​រាប់​ឆ្នាំ
ឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានជំរុញនិងលើកទឹកចិត្តដល់បណ្តាអ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវប្រមើលមើលការ​អភិវឌ្ឍនៅតំបន់ដែលគ្រោងវិនិយោគ និងក្តោបព័ត៌មានអំពីដីស្របច្បាប់ ដើម្បីជៀសវាងទទួលរងនូវការខាតបង់ទាំងទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងពេលវេលា។

បើតាមអ្នកជំនាញរូបនេះ អ្នកអភិវឌ្ឍវិស័យអចលនទ្រព្យត្រូវប្រមើលមើលរដ្ឋអភិវឌ្ឍ ពាណិជ្ជករអភិវឌ្ឍ និងពលរដ្ឋអភិវឌ្ឍ ពីព្រោះនៅពេលដែលដឹងព័ត៌មានអំពីការ​អភិវឌ្ឍន៍ទាំង ៣ ចំណុចនេះ មានភាពងាយស្រួលបណ្តាក់ទុន។ លោកបន្ថែមថា៖ “គ្រប់គ្នា ត្រូវតែហ៊ានក្រនឹងទិញដី តែដីវាមិនធ្វើឲ្យយើងក្រនោះទេ”។

លោកឧកញ៉ាបានពន្យល់យ៉ាងដូច្នេះថា

ទី១ រដ្ឋអភិវឌ្ឍន៍

ត្រូវចេះប្រមើលមើលលំហូរការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដោយសំឡឹងឱ្យឃើញជាក់ច្បាស់នូវហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងត្រៀមអភិវឌ្ឍតាមដំណាក់នីមួយៗ។

ទី២ ពាណិជ្ជករអភិវឌ្ឍន៍

ពេលបច្ចុប្បន្នពាណិជ្ជករខ្មែរ និងបរទេសកំពុងចាប់ការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា។ ពួកគេតែងតែស្វែងរកទិញលក់ដីក្នុងតំបន់កំពុងអភិវឌ្ឍ ឬគ្រោងអភិវឌ្ឍន៍បន្ថែមរបស់រដ្ឋ និងឯកជន ខណៈដែលកាលពីពេលថ្មីៗកន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីឲ្យក្រុមហ៊ុនឯកជន ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកុម្ភៈ អនុម័តគម្រោងវិនិយោគ សរុបចំនួន៣៧គម្រោង ក្រោមទុនវិនិយោគសរុបរហូត ជិត២៤០០លានដុល្លារអាមេរិកឯណោះ។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ គម្រោងវិនិយោគដែលបានអនុម័តទាំង៣៧គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

ទី៣ ពលរដ្ឋអភិវឌ្ឍន៍

តាមរយៈគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង ច្បាស់ណាស់ថា ប្រជាពលរដ្ឋអ្នកមានលុយទិញច្បាស់ជាសម្រេចចិត្តវិនិយោគ​ទៅលើអាជីវកម្មលក្ខណៈគ្រួសារ ឬជួលឲ្យឈ្មួញរកស៊ី។ ដូចនេះ ការវិនិយោគលើដីធ្លី ត្រូវមើលលំហូរអភិវឌ្ឍដល់កម្រិតណាហើយ សឹមសម្រេចចិត្តបណ្តាក់ទុន។

ឧកញ៉ាថ្លែងបន្ថែមថា អ្នកទិញតែងតែចង់បានលក្ខខណ្ឌរបស់ពួកគេ ដូចជាទិញដីដើម្បីធ្វើពាណិជ្ជកម្ម
ធ្វើលំនៅដ្ឋាន និងកន្លែងកម្សាន្តជាដើម។

អ្នកជំនួញដីធ្លីដែលទទួលបានចំណាប់អារម្មណ៍ពីអ្នកជំនួញក្នុងវិស័យអចលនទ្រព្យដូចគ្នារូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ការអភិវឌ្ឍអចលនទ្រព្យ ដើម្បីឆាប់បានចំណេញរហ័ស ត្រូវតែជាអ្នកត្រូវចេះមើលជុំវិញក្រុង ដែលជាពេលវេលាស័ក្តសមបំផុតសម្រាប់ការធ្វើការវិនិយោគ៕

The post ឧកញ៉ា ផន វណ្ណិត ប្រាប់​តិកនិច​មើល​ដី​អភិវឌ្ឍ កុំ​ឲ្យកប់លុយ​ចោល​រាប់​ឆ្នាំ appeared first on .

ឧកញ៉ា សឿ សុវណ្ណ បង្ហើបប្រាប់ ៣ ជំនាញដែលនៅសាលាពុំបានបង្រៀន ទុក​ជាការ​ពិចារណា
ឧកញ៉ា សឿ សុវណ្ណ ដែលជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ  ឃុន  សឿ  គ្រុប បានបង្ហើបប្រាប់​មុខ​​ជំនាញ ៣ ដែលនៅសាលាពុំបានបង្រៀន ដើម្បីចែករំលែក​ជាការត្រិះរិះពិចារណា។ ជំនាញ​ទាំង ៣ ដែលអ្នក​ជំនួញ​មាន​ងារ​ជា​ឧកញ៉ា​រូប​នេះ​លើកយក​មក​ណែនាំ​ ហើយ​ដែល​សាលា​មិនដែល​បង្រៀននោះ​គឺមាន៖

១. ធ្វើជាសហគ្រិន និងធ្វើជំនួញខ្លួនឯង

២. រកលុយ និងគ្រប់គ្រងលុយ

៣. ដោះស្រាយបញ្ហាអោយល្អមកវិញ នៅពេលដែលយើងបរាជ័យជំនួញ

ឧកញ៉ាសឿ សុវណ្ណ បានផ្តល់​ដំបូន្មាន​កុំ​ផ្តោតតែ​ការងារ​ប្រាក់​ខែ​មួយ​មុខ គួរ​ចូរធ្វើការបណ្តើរ ចាប់ផ្តើមធ្វើជំនួញបណ្តើរ ប្រសិនបើថ្ងៃអនាគតចង់ក្លាយជាអ្នកជំនួញ ដោយ​ត្រូវ​ចាប់ផ្តើមពីតូច​ទៅ។

ឧកញ៉ា សឿ សុវណ្ណគឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃដូចជាក្រុមហ៊ុន អចលនទ្រព្យ  ឃុន សឿ  រៀលធី  ដែលរកស៊ីលើគម្រោងឡូតិ៍ និង ផ្ទះល្វែងឃុនសឿគ្រុបខូអិលធីឌី និងក្រុមហ៊ុនសាងសង់ យូនីប៊ីលខនស្ត្រាក់សិន ដែល​ទទួល​ម៉ៅការសាងសង់​គម្រោងអគារ រួមទាំងមានមុខជំនួញជាច្រើនទៀត។ ក្រៅពីពូកែ​ខាង​ធ្វើ​ជំនួញ ឧកញ៉ាក៏ជាថ្នាក់ដឹកនាំម្នាក់ដែលមានជំនាញគ្រប់គ្រងមនុស្ស​ដ៏​ពូកែ​ផង​ដែរ។

គួរ​បញ្ជាក់ថា ឧកញ៉ាសឿ សុវណ្ណ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១៕

The post ឧកញ៉ា សឿ សុវណ្ណ បង្ហើបប្រាប់ ៣ ជំនាញដែលនៅសាលាពុំបានបង្រៀន ទុក​ជាការ​ពិចារណា appeared first on .

កំពង់ផែទេសចរណ៍តម្លៃ​ជាង​ ១០ លាន​ដុល្លារខេត្ត​កំពត សម្រេចសាងសង់បាន​ជាង ៩៣ភាគរយ
គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៣,៤១ % ហើយគិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

នេះបើ​តាម​ការ​បញ្ជាក់​របស់​លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែទេសចរណ៍ អន្តរជាតិប្រចាំខេត្តកំពត។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យនេះ លោក​រដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពតដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតាមានជម្រៅ៤,៥ម៉ែត្រ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត១០លានដុល្លារអាមេរិក។

បើ​តាម​លោក​រដ្ឋមន្រ្តី​គម្រោង​កំពង់ផែ​​សាងសង់​យឺតយ៉ាវ​បន្តិច​ ហើយ​​ក្រសួង​បន្ត​ជំរុញឲ្យ​​ក្រុមហ៊ុន​ម៉ៅខិតខំ​បញ្ចប់​គម្រោង​ ដើម្បី​ដាក់​​ឲ្យប្រើប្រាស់បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ និង​បម្រើ​ដល់​វិស័យ​​ទេសចរណ៍​។

កំពង់ផែអន្តររជាតិខេត្ត​កំពត​មានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី៣០០ ទៅ៤០០នាក់។ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វឌ្ឍនភាពការងារសាងសង់ សម្រេចបាន៩៣,៤១ %ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។

ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និង​វៀតណាម​ចូលមកកាន់កម្ពុជា ដែល​ជាកំពង់ផែសម្រាប់អ្នកដំណើរមិនមែនជាកំពង់ផែទំនិញឡើយ។

ជាងនេះទៅទៀត កំពង់ផែនេះចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ កំពង់ផែនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ។

ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រងដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។ បន្ថែមពីលើនេះ កំពង់ផែនេះជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេស ចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភព លោក។ តាមរយៈកំពង់ផែនេះនឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាផងដែរ៕

The post កំពង់ផែទេសចរណ៍តម្លៃ​ជាង​ ១០ លាន​ដុល្លារខេត្ត​កំពត សម្រេចសាងសង់បាន​ជាង ៩៣ភាគរយ appeared first on .

ដើម​ខែ​មេសា សម្តេច​តេជោ នឹង​ចុះ​ទៅ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច​តេជោ ហ៊ុន សែន​បានឲ្យដឹងថា នៅដើមខែមេសា ឆ្នាំ២០២២ ខាងមុខនេះ សម្តេចនឹងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ព្រលានយន្តហោះថ្មីនៅខេត្ត​សៀមរាប ដែលជាព្រលានយន្តហោះអន្តរជាតិមួយទៀតរបស់កម្ពុជា។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង កាលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២។

សម្តេចបាន​បញ្ជាក់​ថា មិនយូរទេព្រលានយន្តហោះថ្មីនៅសៀមរាប នឹងអាចដាក់ឲ្យដំណើរការដើម្បីបំពេញតម្រូវការធ្វើដំណើរតាមផ្លូវអាកាសបន្ថែមទៀតរបស់កម្ពុជា។ ព្រលានយន្តហោះនេះ មិនត្រឹមសាងសង់ឡើងមានលក្ខណៈបច្ចេកទេសស្តង់ដារប៉ុណ្ណោះទេ ក៏មានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំៗបានផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី គ្រោងនឹងសម្រេចឱ្យបានជាង ៧០% ក្នុងឆ្នាំ ២០២២ នេះ ហើយត្រៀមបើកដំណើរការតាមផែនការនៅឆ្នាំ ២០២៣ ដូចការគ្រោងទុក។ នេះបើយោងតាមកិច្ចប្រជុំតាមដានការងាររបស់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី ២៥ មករា កន្លងទៅ។

ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅស្រុកសូត្រនិគម ចម្ងាយប្រមាណជា ៥១ គីឡូមែត្រពីក្រុងសៀមរាប។ គម្រោងនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.។

ចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា។

សម្តេច ហ៊ុន សែន បានចាត់ទុកទៀតវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្ត​សៀមរាបថ្មីមិនត្រឹមតែឆ្លើយតបទៅនឹងការជំរុញឱ្យមានការបើកទេសចរណ៍អាស៊ានឡើងវិញនោះទេ ថែមទាំងបានចូលរួមចំណែក​បង្កើតឱកាសការងារជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកផងដែរ៕

អត្ថបទ៖ រង្សី

The post ដើម​ខែ​មេសា សម្តេច​តេជោ នឹង​ចុះ​ទៅ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប appeared first on .