សរុប​ព្រឹត្តិការ​សំខាន់ៗ​ពី​​អាជីវកម្ម​នៅ​សប្តាហ៍​នេះ

អាជីវកម្ម

ពេញ​មួយ​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​កើត​ឡើង​ជុំវិញ​អាជីវកម្ម។ រឿង​សំខាន់​ដំបូង​គេ​នៅ​សប្តាហ៍​នេះ ​គឺ​ក្រុមហ៊ុន Coca-Cola ក្នុង​ប្រទេស​កម្ពុជាបាន​សម្រេច​លក់ហ៊ុន​ទៅ​ឲ្យ​ក្រុមហ៊ុន Swire Coca-Cola Limited ដែលជា​បុត្រ​​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ Swire Pacific Limited។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​សេចក្តីប្រកាសរ​បស់​ក្រុមហ៊ុន កាលពីថ្ងៃទី ​១៨ ខែកក្កដា ឆ្នាំ២០២២ ប្រតិបត្តិ​ការទិញ​លក់​នេះ គឺជា​ការវិនិយោគ​ដំបូង​របស់​ក្រុមហ៊ុន Swire Coca-Cola ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ បន្ទាប់ពី​ការបញ្ចប់​កិច្ច​ព្រម​​ព្រៀង​ទិញ​នេះ Swire Coca-Cola នឹង​គ្រប់គ្រងនិង​ដំណើរ​​ការ​របស់​ក្រុមហ៊ុន Cambodia Beverage Company Ltd. ដែលមាន​រោងចក្រ​នៅ​កម្ពុជា​។

សប្តាហ៍​នេះ​ដែរ ក្រសួង​ពាណិជ្ជកម្មក៏​​បាន​ធ្វើ​សន្និសីទ​បង្ហាញ​ពី​វឌ្ឍនភាព​សម្រេច​បាន​ក្នុង​រយៈពេល ៥ ឆ្នាំ​។ គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២២ ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​បញ្ជី​​ផលិតផល​​ជា​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជា​សមូហភាព និង​ម៉ាកវិញ្ញាតកម្ម ដើម្បីការពារ​ការ​ក្លែង​បន្លំ និង​លើកកម្ពស់តម្លៃ និងកេរ្តិ៍ឈ្មោះលើទីផ្សារ។

ដោយ​ឡែកក្រុម​ផលិត​ព័ត៌មាន​របស់​ឧកញ៉ា​ញូសន៍​ផ្នែក​អាជីវកម្ម​នៅសប្តាហ៍​នេះ ក៏​បាន​ស្រាវជ្រាវ​ចងក្រង​ពី​ប្រវត្តិ​ផ្សារ​ទំនើប​ឡាក់គី ដែល​ជា​ផ្សារ​ទំនើប​ដំបូង​គេ​បើក​ដំណើការ​អាជីវកម្ម​ជាង ៣០ ឆ្នាំ​មកហើយ។

ផ្សារ​ទំនើប​ឡាក់គី ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ជនបរទេស និង​ភ្ញៀវ​ខ្មែរ​លំដាប់​ខ្ពស់​ជា​ហាង​លក់រាយ​ឈានមុខ​គេ​នៅ​កម្ពុជា​ដែលបើក​ដំណើរ​ការ​តាំងពីឆ្នាំ​១៩៩៣​ ដែល​មាន​លក់​ប្រភេទ​អាហារ​ស្រស់​ គ្រឿង​ទេស​ និង​ផលិតផល​ជាច្រើន​​ប្រកប​ដោយ​គុណភាព។

សម្រាប់​ព្រឹត្តិការណ៍ និងព័ត៌មាន​លម្អិត​ផ្សេងទៀត​ជុំវិញ​អាជីវកម្ម​ ដែលក្រុមការងារ​ឧកញ៉ា​ញូសន៍​ផលិត​នៅ​សប្តាហ៍​នេះ សូម​ចុច​តាម​តំណ​លីង​ខាងក្រោម​នេះ

>ភេសជ្ជៈ Coca-Cola នៅកម្ពុជាសម្រេចលក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនហុងកុង
>មកដល់ពេលនេះ មាន​ផលិតផល​ណា​ខ្លះ​បាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ក្រសួងពាណិជ្ជកម្ម
>កម្ពុជា​មាន​រោងចក្រ​ផលិតមី​ក្នុងស្រុក​ចំនួន ៣ កំពុង ​សាង​យីហោ ប្រកួតប្រជែង​​មីនាំ​ចូលពីក្រៅប្រទេស
>ផ្សារ​ទំនើបឡាក់គី បង្កើត​ដំបូង​តាំង​ពី​ឆ្នាំ១៩៩៣ ជិត ៣០ ឆ្នាំ​ពង្រីក​សាខា​ ៥៥ ទីតាំង​ទូទាំង​ប្រទេស
>បុរសម្នាក់បោះបង់ការងារធនាគារ ១៨ឆ្នាំ បែរមកចាប់មុខរបរកសិកម្មតាមបេះដូង
>ហាងម៉ាស្សាមួយកន្លែង ដែល​សម្តេច​តេជោ ហ៊ុន សែន ​ចុះ​​​ជួប​សំណេះសំណាលមានប្រវត្តិ​បែបណា?