ឧកញ៉ា ម៉ៅ បញ្ចាពណ៌ បង្កើតផលិតផល POiR សម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងផលិតផលថែរក្សាខ្លួន

សមាគមឧកញ៉ាកម្ពុជា

POiR គឺជាម៉ាកផលិតផលថ្មីស្រឡាងរបស់កូនខ្មែរដែលមានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិដែលកំពុងមានវត្តមានលើទីផ្សារកម្ពុជាដោយមានទាំងផលិតផលប្រើប្រាស់ក្នុងផ្ទះ និងផលិតផលថែរក្សាផ្ទាល់ខ្លួនព្រមទាំងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ម៉ៅ បញ្ចាពណ៌ បានបញ្ជាក់ថា ផលិតផល POiR នីមួយៗឆ្លុះបញ្ចាំងពីគុណភាពខ្ពស់ គ្រឿងផ្សំល្អៗ និងស្តង់ដារវេចខ្ចប់ដែលមានសុវត្ថិភាព និងត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាដោយយកចិត្តទុកដាក់លើគុណភាពជាចម្បង។ 

សូមបញ្ជាក់ថា ផលិតផលរបស់ POiR មានលក់នៅគ្រប់ទីផ្សារទំនើបល្បីៗជាច្រើនដូចជាផ្សារទំនើប ជីបម៉ុង, ផ្សារទំនើប Lucky និងផ្សារទំនើបជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា។