អ្នកខេត្តបាត់ដំបងដឹងតែសប្បាយហើយ ថ្ងៃសៅរ៌-អាទិត្យនេះ សុទ្ធតែកំពូលតារាចម្រៀងទៅច្រៀងនៅទីនោះ

កម្សាន្ត

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តបាត់ដំបង ហើយនៅសប្ដាហ៍នេះ  ដោយការប្រគំតន្ត្រីខ្នាតយក្សមួយនេះនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ២៤ និង ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលមានទីតាំង នៅបូរីយិនម៉ាន់ ស្រុកបវេល ខេត្តបាត់ដំបង ចាប់ពីម៉ោង ០៨:០០ យប់ដល់ម៉ោង១១:៣០យប់ ។ 

កំពូលតារាចម្រៀងដែលនឹងចូលរួមច្រៀងមានដូចជា  កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក ខាន់ ជេមស៌, លោក គូម៉ា, លោក សុវត្ថិ មុនីវណ្ណ, លោក នេន ទុំ, កញ្ញា ខាត់ សួស្តី, កញ្ញា អ៊ុក សុវណ្ណារី, លោក ធឿន បូរី និង កញ្ញា ឡុង លក្ខិណា។

ក្រៅពីការប្រគុំតន្ត្រីរបស់តារាចម្រៀង ដែលបានរៀបរាប់ខាងលើក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៏ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុន ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕