បច្ចេកទេសនៃការវះកាត់ប្ដូរសន្លាក់ដោយមិនប្រើបំពង់បង្ហូរនៅត្រង់មុខរបួសនៃមន្ទីរពេទ្យ FV ជួយអ្នកជំងឺមិនមានការឈឺខ្លាំងក្រោយការវះកាត់។ ពួកគេអាចឈរក្នុងថ្ងៃតែមួយនៃការវះកាត់ ដើម្បីធ្វើការព្យាបាលដោយចលនា ការជាសះស្បើយលឿនជាងមុន នៅប្រទេសវៀតណាម ផ្នែកឯកទេសវះកាត់ឆ្អឹង និងដៃរបស់មន្ទីរពេទ្យ FV បានអនុវត្តបច្ចេកទេសនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
បន្ទាប់ពីវះកាត់ប្តូរសន្លាក់ត្រគាក អ្នកជំងឺអាចក្រោកឈរបានក្នុងថ្ងៃតែមួយ
លោក H.V.D (អាយុ 38 ឆ្នាំ មកពី Nha Trang) បាននិយាយថា “កាលពីមួយឆ្នាំមុន ខ្ញុំឈឺជើង ខ្ញុំបានទៅជួបគ្រូពេទ្យជាង 20នាក់ ហើយបានពិនិត្យ និងផ្តល់ថ្នាំឱ្យខ្ញុំ ប៉ុន្តែស្ថានភាពរបស់ខ្ញុំមិនប្រសើរឡើងទេ ការឈឺចាប់កាន់តែខ្លាំងទៅៗ ខ្ញុំមិនអាចដើរបានដូចធម្មតាទៀតទេ ដូច្នេះខ្ញុំត្រូវឈប់ពីការងាររបស់ខ្ញុំ”។
ថ្មីៗនេះ អរគុណដល់អ្នកស្គាល់គ្នាដែលបានប្រាប់គាត់ថាធ្លាប់វះកាត់ប្តូរត្រគាកជោគជ័យនៅមន្ទីរពេទ្យ FV លោក D. បានសម្រេចចិត្តទៅទីក្រុងហូជីមិញ ដើម្បីមកព្យាបាលនៅ FV ។
លោកវេជ្ជបណ្ឌិត Le Trong Phat ប្រធានផ្នែកវះកាត់ឆ្អឹង និងដៃនៅមន្ទីរពេទ្យ FV បានធ្វើរោគវិនិច្ឆ័យថាលោក D. មានពុកក្បាលឆ្អឹងភ្លៅ នៃជើងទាំងពីរ។ ស្ថានភាពនេះកើតឡើងនៅពេលដែលឆ្អឹងខ្ចីដែលគ្របដណ្តប់លើក្បាលឆ្អឹងភ្លៅ មិនទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និង សឹករិចរិល និងស្វិតរួញ តាមពេលវេលា។ នៅពេលដែលសន្លាក់មិនធ្វើចលនាដោយរលូន អ្នកជំងឺនឹងមានការឈឺចាប់ពេលធ្វើចលនា។ លើសពីនេះទៀតលោក D. ក៏ទទួលរងពីជំងឺរលាកសន្លាក់ហ្គោដនិងជំងឺស្បែកPsoriasis; ដោយសារតែការប្រើប្រាស់ថ្នាំរយៈពេលយូរ ថ្លើម និងតម្រងនោមរបស់គាត់ក៏រងផលប៉ះពាល់ផងដែរ។
លោកវេជ្ជបណ្ឌិត Le Trong Phat ដែលមានបទពិសោធន៍ជាង 30 ឆ្នាំក្នុងការវះកាត់ឆ្អឹងនៅមន្ទីរពេទ្យដ៏ល្បីៗក្នុងប្រទេសអាល្លឺម៉ង់ បានប្ដូរសន្លាកឆ្អឹងត្រគាកនៅផ្នែកខាងស្តាំរបស់លោក D. ដែលជាការខូចទ្រង់ទ្រាយធ្ងន់ធ្ងរបំផុត។ ការវះកាត់បានប្រព្រឹត្តទៅដោយរលូន និងបានបញ្ចប់ក្នុងរយៈពេលមួយម៉ោងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។ នៅរសៀលថ្ងៃនោះ អ្នកជំងឺត្រូវបានតម្រូវឱ្យធ្វើការព្យាបាលដោយចលនាដើម្បីស្តារមុខងារឡើងវិញ។

លោក D បន្តថា ក្រោយពីវះកាត់រួច ការឈឺចាប់បានធូរស្រាល និងការជាសះស្បើយច្រើនឡើងជារៀងរាល់ថ្ងៃ។ គាត់ទុកជាសំណាងដែលគាត់ទុកចិត្តមន្ទីរពេទ្យ FV ក្នុងការព្យាបាលគាត់។ នៅថ្ងៃត្រង់ថ្ងៃទី១៤ ខែកញ្ញា គាត់បានចេញពីមន្ទីរពេទ្យមកវិញដោយរីករាយជាមួយក្រុមគ្រួសារ និងគ្រូពេទ្យ។
លោកវេជ្ជបណ្ឌិត Phat បាននិយាយថា “ដោយសារតែមិនមានបំពង់បង្ហូរនៅត្រង់ស្នាមរបួស អ្នកជំងឺអាចចុះអាចក្រោកបានឈរក្នុងថ្ងៃវះតែម្ដង ដើម្បីធ្វើការព្យាបាលដោយចលនា ដើម្បីជួយស្តារភាពចល័តរបស់គាត់ត្រឡប់មកឡើងវិញបានយ៉ាងឆាប់រហ័ស។
ការអនុវត្តបច្ចេកទេសទំនើបផ្តល់លទ្ធផលព្យាបាលកាន់តែប្រសើរ
កាលពី 15 ទៅ 20ឆ្នាំមុន វេជ្ជបណ្ឌិតជុំវិញពិភពលោកបានចោទជាសំណួរថា តើអ្វីជាភាពខុសគ្នារវាងការវះកាត់ដោយមិនប្រើបំពង់បង្ហូរ និងប្រើបំពង់បង្ហូរនៅស្នាមរបួស? បំពង់បង្ហូរទឹកជាផ្លាស្ទិចត្រូវបានបញ្ចូលពីខាងក្រៅចូលទៅក្នុងកន្លែងវះកាត់ ដើម្បីអនុញ្ញាតឱ្យឈាម និងសារធាតុរាវហូរចេញបន្ទាប់ពីការវះកាត់ជំនួសសន្លាក់។ របៀបនេះជាការបង្កើនហានិភ័យនៃការឆ្លងមេរោគ ហើយវាក៏បណ្តាលឱ្យកកិតក្នុងសន្លាក់ ដែលអាចបណ្តាលឱ្យសរសៃឈាមបែក ហូរឈាម និងបណ្តាលឱ្យឈឺចាប់ និងមិនស្រួលនោះទេ។ ដូចនេះ អ្នកជំងឺត្រូវដេកលើគ្រែពីមួយទៅពីរថ្ងៃក្រោយការវះកាត់។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាពេលវេលាដ៏សំខាន់សម្រាប់អ្នកជំងឺក្នុងការស្តារមុខងារចលនារបស់ពួកគេឡើងវិញ។

បើតាមលោកវេជ្ជបណ្ឌិត ផាត គ្រូពេទ្យភាគច្រើនមានការព្រួយបារម្ភអំពីកំណកឈាមចេញមកក្រោយវះ ដូច្នេះពួកគេជ្រើសរើសវិធីបុរាណនៃការដាក់បំពង់បង្ហូរចេញនៅត្រង់ស្នាមរបួស។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលវះកាត់ ប្រសិនបើអត្រានៃការហូរឈាមមានលក្ខណៈធម្មតា ហានិភ័យនៃការហូរឈាមបន្ថែមទៀតមានកម្រិតទាប ហើយបរិមាណឈាម និងសារធាតុរាវដែលលេចធ្លាយក្រោយការវះកាត់នឹងងាយស្រួលស្រូបយកដោយរាងកាយ។
“ការសិក្សាផ្នែកវេជ្ជសាស្ត្រទូទាំងពិភពលោក និងការអនុវត្តជាក់ស្តែងនៃការព្យាបាលសម្រាប់ករណីជំនួសសន្លាក់រាប់រយករណីក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះនៅ FV បានបង្ហាញថាការមិនមានបំពង់បង្ហូរចេញត្រង់ស្នាមរបួសបន្ទាប់ពីការវះកាត់មិនបណ្តាលឱ្យមានគ្រោះថ្នាក់ទេ”

នៅ FV វេជ្ជបណ្ឌិតតែងតែអនុវត្តបច្ចេកទេសវះកាត់ដែលមិនរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយផ្តោតលើការរក្សាមុខងារសាច់ដុំ (ដោយមិនចាំបាច់កាត់សាច់ដុំចេញ) ដើម្បីឲ្យអ្នកជំងឺឆាប់ជាសះស្បើយ។ អ្នកជំងឺអាចធ្វើចលនាធម្មតាឡើងវិញ ហើយអ្នកជម្ងឺប្ដូរសន្លាក់ភាគច្រើននៅតែអាចហាត់កីឡាដូចជា ជិះកង់ ហែលទឹក និងរត់។
លោកវេជ្ជបណ្ឌិត Phat បានសង្កត់ធ្ងន់ថា “ការមិនដាក់បំពង់បង្ហូរចេញត្រង់ស្នាមរបួសត្រូវបានចាត់ទុកថាជាទំនើបកម្មបច្ចេកទេសក្នុងការវះកាត់ជំនួសសន្លាក់។ FV តែងតែយកចិត្តទុកដាក់ក្នុងការធ្វើទំនើបកម្ម និងសិក្សាររាល់ព័ត៌មានលម្អិតដើម្បីធ្វើឱ្យបច្ចេកទេសវះកាត់កាន់តែប្រសើរឡើង ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការជាសះស្បើយរបស់អ្នកជំងឺ”។
បន្ថែមពីលើការអនុវត្តបច្ចេកទេសព្យាបាលកម្រិតខ្ពស់ មន្ទីរពេទ្យ FV ក៏ផ្តោតលើការការពារការឆ្លងមេរោគផងដែរ។ អត្រានៃការឆ្លងមេរោគក្រោយការវះកាត់នៅមន្ទីរពេទ្យ FV គឺទាបជាង 0.2 ភាគរយអស់រយៈពេលជាច្រើនឆ្នាំ។ អត្រានេះគឺទាបជាងមន្ទីរពេទ្យក្នុងបណ្តាប្រទេសអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារ FV ធានានូវភាពជោគជ័យនៃការវះកាត់ យើងជួយអ្នកជំងឺឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស កាត់បន្ថយភាពស្មុគស្មាញ និងកាត់បន្ថយថ្លៃមន្ទីរពេទ្យ។
សម្រាប់ការណាត់ជួប ឬការព្យាបាល សូមទាក់ទងការិយាល័យតំណាងនៅទីក្រុងភ្នំពេញ នៃមន្ទីរពេទ្យ FV តាមទូរស័ព្ទលេខ 023 211 777 ឬទូរស័ព្ទបន្ទាន់៖ 089 999 345 ។

