ទម្លាយឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប មានស្ត្រីម្នាក់គត់

អន្តរជាតិ

មិនខុសប្លែកពីសប្ដាហ៍មុនប៉ុន្មានឡើយ បញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត​លើលោក​ទាំង ១០រូប មិនមានការផ្លាស់ប្ដូរច្រើនឡើយ ពោលអ្នកមានដាច់គេ Top 4 គឺនៅតែដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើសង្កេតមើលឲ្យមែនទែន សហស្ថាបនិក Google លោក Larry Page បានធ្លាក់តំណែងទៅកាន់​លេខ ១១ ខណៈកាលពីសប្ដាហ៍កន្លងទៅ លោកក៏មានវត្តមាននៅបញ្ជីអ្នកមានបំផុត​ផងដែរ។

ដោយឡែក សម្រាប់សប្ដាហ៍នេះវិញ Forbes បានរៀបរៀងបញ្ជីឈ្មោះ​ស្ដេចត្រាញ់​មាន​លុយ​ច្រើន​ដាច់គេលើលោក ដោយក្នុងនោះ​ចៅស្រីស្ថាបនិក L’Oréal ក៏​មាន​វត្តមានក្នុងបញ្ជី​មួយ​នេះ​ដូចគ្នា និងជាស្ត្រី​តែម្នាក់​គត់​ក្នុងចំណោម​មហាសេដ្ឋី​មានបំផុត​ទាំង ១០រូប។

តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប ផ្អែកតាមរបាយការណ៍ពី Forbes គិតត្រឹមថ្ងៃទី ២៩ មេសា ២០២៣៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៣៦,១ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧៤,៥ពាន់​លាន​ដុល្លារ 

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៨,៥ពាន់​លាន​ដុល្លារ 

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៨,៣ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៥,៣ពាន់​លាន​ដុល្លារ

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៣,១ពាន់​លាន​ដុល្លារ

7.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,៧ពាន់​លាន​ដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៥,៦ពាន់​លាន​ដុល្លារ

9.Francoise Bettencourt Meyers ចៅស្រីស្ថាបនិក L’Oréal មានទ្រព្យសម្បត្តិសរុបប្រមាណ ៩៥ពាន់លានដុល្លារ

10. Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ៕