ទីបំផុត! លោក Zelenskyy ទៅដល់ប្រទេសជប៉ុនហើយ ដើម្បីត្រៀមកិច្ចប្រជុំកំពូល G7

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើដំណើរទៅដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនហើយ នៅថ្ងៃសៅរ៍នេះ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំ នៃក្រុមប្រទេស G7។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា នៅមុនកិច្ចប្រជុំនេះ គេនៅមិនទាន់ដឹងអំពីវេលាច្បាស់លាស់ចំពោះការធ្វើដំណើររបស់លោក Zelenskyy ទៅកាន់ប្រទេសជប៉ុននោះឡើយ រហូតដល់ថ្ងៃនេះ គេសង្កេតឃើញយន្តហោះរបស់រដ្ឋាភិបាលបារាំង ដែលដឹកប្រធានាធិបតីអ៊ុយក្រែនរូបនេះ ចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ជាមួយនឹងការរៀបចំកម្រាលព្រំក្រហមទទួលស្វាគមន៍ ផងដែរ ។

ទន្ទឹមនឹងនេះ Zelenskyy ក៏បានសរសេរនៅលើគណនី Twitter ផ្លូវការរបស់លោក នៅពេលមកដល់ប្រទេសជប៉ុនថា ៖ “ វាជាកិច្ចប្រជុំដ៏សំខាន់ជាមួយដៃគូ និងមិត្តរបស់អ៊ុយក្រែន។ សន្តិសុខ និងការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ជ័យជំនះរបស់យើង។ សន្តិភាព​នឹង​កាន់តែ​កៀក​កើតឡើង នៅថ្ងៃនេះ ” ៕