ស្ដេចទឹកបរិសុទ្ធ Zhong Shanshan នៅតែគ្រងតំណែងជាមហាសេដ្ឋីមានបំផុតនៅចិន

អន្តរជាតិ

មហាសេដ្ឋី Zhong Shanshan ដែលមានរហស្សនាមថាជាស្ដេចទឹកបរិសុទ្ធប្រចាំប្រទេសចិន នៅតែគ្រងតំណែងជាអ្នកមានដាច់គេប្រចាំប្រទេស ជាមួយទំហំទ្រព្យសម្បត្តិច្រើន​លើសលប់ ប្រមាណ ៦១,៣ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ពីទស្សនាវដ្ដី Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ មេធំក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេ TikTok ក៏នៅតែជាស្ដេចត្រាញ់ទី២ ប្រចាំប្រទេសចិន ដែលមានទ្រព្យសម្បត្តិនឹងថ្កល់ប្រហែល ៣៩,១ពាន់លានដុល្លារ ស្របពេលសហស្ថាបនិកក្រុមហ៊ុន Alibaba ក៏រក្សាបាននូវតំណែង Top 10 ក្នុងបញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុតប្រចាំប្រទេសចិនផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតប្រចាំប្រទេសចិន គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៖

១/លោក Zhong Shanshan មានទ្រព្យសរុប ៦១,៣ពាន់លានដុល្លារ បានមកពីមុខជំនួញលក់ទឹកសុទ្ធ និងភេសជ្ជៈ

២/លោក Zhang Yiming មានទ្រព្យសរុប ៣៩,១ពាន់លានដុល្លារ បានមកពីក្រុមហ៊ុន Tik-Tok

៣/លោក Ma Huateng មានទ្រព្យសរុប ៣៣,៥ពាន់លានដុល្លារ បានមកពីមុខជំនួញបង្កើតបណ្តាញផ្សព្វផ្សាយលើអ៊ីនថឺណិត

៤/លោក Colin Zheng Huang មានទ្រព្យសរុប ៣៣,១ពាន់លានដុល្លារ បានមកពីពាណិជ្ជកម្ម E-Commerce

៥/លោក William Lei Ding មានទ្រព្យសរុប ៣១,៨ពាន់លានដុល្លារ បានមកពីការបង្កើតល្បែងលើអ៊ីនថឺណិត

៦/លោក Jack Ma មានទ្រព្យសរុប ២៤,៩ពាន់លានដុល្លារ បានពីពាណិជ្ជកម្ម​ E-Commerce

៧/លោក He Xiangjian មានទ្រព្យសរុប ២២,៧ពាន់លានដុល្លារ បានមកពីការលក់ផលិតផលប្រើប្រាស់ក្នុងផ្ទះ

៨/លោក Wang Chuanfu មានទ្រព្យសរុប ១៧,៥ពាន់លានដុល្លារ បានមកពីការផលិតអាគុយ និងរថយន្

៩/លោក Qin Yinglin មានទ្រព្យសរុប ១៥,៥ពាន់លានដុល្លារ បានមកពីការបង្កាត់ជ្រូក

១០/លោក Wang Wei មានទ្រព្យ ១៤,៧ពាន់លានដុល្លារ បានមកពីក្រុមហ៊ុនវេចខ្ចប់និងដឹកជញ្ជូន

សូមជម្រាបដែរថា បញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតនៅចិន ១០រូបខាងលើ មិនបានរាប់បញ្ចូល​មហាសេដ្ឋីហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់ឡើយ៕