ក្រុមហ៊ុនបន្ទះឈីបធំបំផុតលើលោកទាំង១០ រកប្រាក់ចំណូលបានច្រើនដាច់គេ មានមួយគត់នៅអាមេរិក

អន្តរជាតិ

បន្ទះឈីប គឺជាផលិតផលកំពុងមានតម្រូវការជាខ្លាំង ដោយសារសម័យនេះ ជាសម័យបច្ចេកវិទ្យា ហើយមិនថាតែទូរស័ព្ទ កុំព្យូទ័រឡើយ សូម្បីតែរថយន្តទំនើបៗក៏ចាំបាច់ ត្រូវការបន្ទះឈីបផងដែរ ដែលធ្វើឲ្យក្រុមហ៊ុនរកស៊ីលើវិស័យមួយនេះ កើបប្រាក់ចំណេញបានច្រើនសន្ធឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ RankingRoyals បានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបទាំងអស់ ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ គឺឈរនៅចំណុចកំពូល ជាក្រុមហ៊ុនរកប្រាក់ចំណូលបានច្រើនបំផុត ដោយសារមានម៉ូយដុំធំៗ​ដូចជា ក្រុមហ៊ុន Apple, Nvidia និង AMD ជាដើម។

ជាមួយគ្នា ក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីប រកប្រាក់ចំណូលបានច្រើនបំផុតទាំង ១០ គិតត្រឹមត្រីមាសទីមួយ នៃឆ្នាំ២០២៣ គឺមានក្រុមហ៊ុនអាមេរិកតែមួយគត់ ឈ្មោះថា GlobalFoundries។

ខាងក្រោមគឺជាបញ្ជីឈ្មោះក្រុមហ៊ុនផលិតបន្ទះឈីបទាំង ១០ ដែលមានប្រាក់ចំណូលខ្ពស់​ដាច់គេ គិតត្រឹមត្រីមាសទីមួយនៃឆ្នាំ២០២៣៖

១/ក្រុមហ៊ុន TSMC របស់កោះតៃវ៉ាន់ មានប្រាក់ចំណូល ១៦,៧ពាន់លានដុល្លារ

២/ក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូង មានប្រាក់ចំណូល ៣,៤ពាន់លានដុល្លារ

៣/ក្រុមហ៊ុន GlobalFoundries របស់សហរដ្ឋអាមេរិក មានប្រាក់ចំណូល ១,៨ពាន់លានដុល្លារ

៤/ក្រុមហ៊ុន UMC របស់កោះតៃវ៉ាន់ មានប្រាក់ចំណូល ១,៧ពាន់លានដុល្លារ

៥/ក្រុមហ៊ុន SMIC របស់ប្រទេសចិន មានប្រាក់ចំណូល ១,៤ពាន់លានដុល្លារ

៦/ក្រុមហ៊ុន HuaHong Group របស់ប្រទេសចិន មានប្រាក់ចំណូល ៨៤៥លានដុល្លារ

៧/ក្រុមហ៊ុន Tower Semiconductor របស់ប្រទេសអ៊ីស្រាអែល មានប្រាក់ចំណូល ៣៥៦លានដុល្លារ

៨/ក្រុមហ៊ុន PSMC របស់កោះតៃវ៉ាន់ មានប្រាក់ចំណូល ៣៣២លានដុល្លារ

៩/ក្រុមហ៊ុន VIS របស់កោះតៃវ៉ាន់ មានប្រាក់ចំណូល ២៦៩លានដុល្លារ

១០/ក្រុមហ៊ុន DB Hitek របស់ប្រទេសកូរ៉េខាងត្បូង មានប្រាក់ចំណូល ២៣៤លានដុល្លារ៕