គម្លាតទ្រព្យសម្បត្តិមហាសេដ្ឋីបារាំង និងមេធំ Tesla កើនជាង ១៧ពាន់លានដុល្លារ

អន្តរជាតិ

គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំង លោក Bernard Arnault បានបន្តកើនឡើងជាង ៦ពាន់លានដុល្លារ ដែលធ្វើឲ្យគម្លាតទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុន LVMH និងមេធំ Tesla មហាសេដ្ឋី Elon Musk កាន់តែឃ្លាតឆ្ងាយ ពោលគឺខុសគ្នារហូតដល់ជាង ១៧ពាន់លានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីគេហទំព័រ Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Bernard Arnault មានសរុបរហូតដល់ ២១៨,៧ពាន់លានដុល្លារ ស្របពេលមហាសេដ្ឋីអាមេរិក Elon Musk មានប្រហែល ២០១,៦ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្អែកតាមការចុះផ្សាយពីសារព័ត៌មាន Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៨,៧ពាន់លានដុល្លារ

2.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២០១,៦ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៦,៤ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៦៤,៨ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៤,៩ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣០,៨ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៤,៩ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៤,៥ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២២,៧ពាន់លានដុល្លារ

10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៩,៣ពាន់លានដុល្លារ៕