មហាសេដ្ឋីបារាំងបន្តកើនទ្រព្យសម្បត្តិជាង ១០ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីបារាំង Bernard Arnault កំពុងបន្តកើបលុយក្រាស់ក្រែល ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ដោយទ្រព្យសម្បត្តិរបស់លោកមានកំណើនប្រហែល ១០ពាន់លានដុល្លារ​បើធៀបនឹងសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ក្នុងចំណោមកំពូលអ្នកមានដាច់គេ​លើលោកទាំង ១០រូប មហាសេដ្ឋីបារាំងកើនលុយបានច្រើនជាងគេ ស្របពេលលោក Elon Musk របូតលុយបន្តិចបន្តួច។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានលុយច្រើនបំផុតនៅលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣១ពាន់លានដុល្លារ

2.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៤,៥ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៦ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៧០,៤ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៩,៧ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៧,៤ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៧,៨ពាន់លានដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២២,១ពាន់លានដុល្លារ

9.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២០,៦ពាន់លានដុល្លារ

10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៧,៤ពាន់លានដុល្លារ៕