សហភាពអឺរ៉ុបដកមហាសេដ្ឋីរុស្ស៊ី ២រូប ចេញពីបញ្ជីទណ្ឌកម្មសេដ្ឋកិច្ច

អន្តរជាតិ

កាលពីពេលថ្មីៗនេះ មហាសេដ្ឋីរុស្ស៊ី ២រូប គឺលោក Mikhail Fridman និងលោក Petr Aven ត្រូវបានសហភាពអឺរ៉ុប ដកឈ្មោះចេញពីបញ្ជីទណ្ឌកម្មសេដ្ឋកិច្ច បន្ទាប់ពីតុលាការយុត្តិធម៌ EU សម្រេចថា ពួកគេមិនគួរជាប់ក្នុងបញ្ជីមួយនេះតាំងពីដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា កញ្ចប់ទឹកប្រាក់របស់មហាសេដ្ឋី ២រូបនេះ គឺត្រូវបានបង្កកចន្លោះពីខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣ ខណៈពួកគេក៏បានធ្វើការប្ដឹងឧទ្ធរណ៍ ជុំវិញការសម្រេចកន្លងមករបស់ EU ផងដែរ។

សូមជម្រាបដែរថា ទម្រាំលុបឈ្មោះមហាសេដ្ឋី ២រូបនេះចេញពីបញ្ចីទណ្ឌកម្មសេដ្ឋកិច្ច តុលាការ EU បានឃ្លាំមើលសកម្មភាពពួកគេយ៉ាងដិតដល់បំផុត ដើម្បីរកមើលថា តើពួកគេបានគាំទ្រដល់​រដ្ឋាភិបាលរុស្ស៊ី ឬក៏ប្រឆាំងជាមួយនឹងអ៊ុយក្រែនដែរឬយ៉ាងណា?