Elon Musk រំកិលកាន់តែកៀក កៅអីមហាសេដ្ឋីមានបំផុតលើលោកទី២

អន្តរជាតិ

បច្ចុប្បន្ន ស្ថាបនិកក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk គឺកំពុងស្ថិតនៅលេខរៀងទី៣ ជាកំពូលអ្នកមានដាច់គេលើលោក ស្របពេលលោកក៏កំពុងរំកិលខ្លួនកាន់តែកៀក នឹងតំណែងជាមហាសេដ្ឋីមានបំផុតលើលោកទី២ ដែលកំពុងគ្រប់គ្រងដោយស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរបាយការណ៍បង្ហាញដោយគេហទំព័រ Forbes បានឲ្យដឹងថា គម្លាតទ្រព្យសម្បត្តិរវាងកំពូលមហាសេដ្ឋីអាមេរិកទាំង ២រូបនេះគឺ មានត្រឹម ១,៤ពាន់លានដុល្លារប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យពីទស្សនាវដ្ដី Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៥,១ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៨,៧ពាន់លានដុល្លារ

3.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៧,៣ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៦៧,៨ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥២,៤ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៤,៨ពាន់លានដុល្លារ

7.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៨,៧ពាន់លានដុល្លារ

8.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៤,៥ពាន់លានដុល្លារ

9.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣១,១ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៦,៧ពាន់លានដុល្លារ៕