គ្រាន់តែលក់ប្រែនគ្រឿងសម្អាង ភរិយាតារាចម្រៀង Justin Bieber ឡើងកូដជាមហាសេដ្ឋី

អន្តរជាតិ

តារាម៉ូដែលអ្នកនាង Hailey Bieber ដែលត្រូវបានគេស្គាល់ថាជាភរិយារបស់តារាចម្រៀងកំពូល Justin Bieber ថ្មីៗនេះ ត្រូវបានគេដាក់ឲ្យជាប់នៅក្នុងបញ្ជីឈ្មោះជាមហាសេដ្ឋី បន្ទាប់ពីបានយល់ព្រមលក់ប្រែនគ្រឿងសម្អាងផ្ទាល់ខ្លួនឈ្មោះថា Rhode នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃរហូតដល់ទៅ ១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម៉ាកយីហោ Rhode នេះ នឹងត្រូវគ្រប់គ្រងជំនួសវិញដោយក្រុមហ៊ុន e.l.f. Beauty ដែលជាអ្នកចែកចាយគ្រឿងសម្អាងធំជាងគេបំផុតមួយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចព្រមព្រៀងទិញលក់នេះ ត្រូវបានបញ្ចប់នៅចន្លោះខែកក្កដា និងខែកញ្ញា។

គួរឲ្យដឹងថា Hailey បានបើកដំណើរការម៉ាកយីហោ Rhode របស់ខ្លួននៅទីក្រុង Los Angeles ក្នុងអំឡុងឆ្នាំ២០២២ ដោយសហការគ្នាជាមួយផលិតករភាពយន្ត និងសហគ្រិនល្បីឈ្មោះលោក Michael D. Ratner និងប្រពន្ធរបស់គាត់ គឺលោកស្រី Lauren Ratner ។

ជម្រាបជូនថា ម៉ាកយីហោនេះទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយសារតែត្រូវបានជំរុញដោយភាពល្បីល្បាញរបស់ Hailey Bieber ផ្ទាល់ ខណ:អ្នកតាមដានលើបណ្តាញសង្គម Instagram មានជិត ៥៥​ លាននាក់ ឯណោះ។ Hailey នឹងបន្តតួនាទីរបស់នាងជាស្ថាបនិក និងជាប្រធានផ្នែកច្នៃប្រឌិតរបស់ Rhode ដដែល បើទោះបីជាអ្នកនាងបានសម្រេចលក់ក្រុមហ៊ុននេះហើយក្តី៕