កំពូលមហាសេដ្ឋីអាមេរិកបីរូប នឹងចូលរួមដឹកនាំក្នុងកិច្ចព្រមព្រៀងទិញយក TikTok របស់លោក ត្រាំ​

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មហាសេដ្ឋីកំពូលៗដូចជា Larry Ellison , Michael Dell និង Rupert Murdoch នឹងចូលរួមជាមួយក្រុមដឹកនាំក្នុងការដោះស្រាយលើលទ្ធភាពទិញយកកម្មវិធី TikTok នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡុងផ្តល់បទសម្ភាសជាមួយ Fox News លោល ត្រាំ បាននិយាយថា នឹងមានបុគ្គលល្បីៗ ចូលរួមពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងទិញ TikTok។ លោកក៏បានសង្កត់ធ្ងន់ទៀតថា មួយក្នុងចំណោមនោះ ក៏មាន Larry Ellison ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនសូហ្វែខ្នាតយក្ស Oracle ផងដែរ។

រំឮកផងដែរថា កាលពីសប្តាហ៍មុន ប្រធានធីបតីអាមេរិក លោក ត្រាំ បានប្រកាសថា លោកបានរកឃើញក្រុមវិនិយោគដើម្បីទិញយកកម្មវិធី TikTok នៅអាមេរិកបានហើយ ប៉ុន្តែលោកមិនបានបង្ហាញពីព័ត៌មានលម្អិតណាមួយបន្ថែមទៀតនោះទេ។

យ៉ាងណាមិញ ជុំវិញដំណឹងនេះ ត្រូវបានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បាននិយាយថា សហរដ្ឋអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងជាក្របខ័ណ្ឌមួយ នៅលើ TikTok ហើយថែមទាំងនិយាយទៀតថា មេដឹកនាំប្រទេសទាំងពីរ នឹងជួបគ្នា ដើម្បីបញ្ចប់ព្រមព្រៀងនេះ ក្នុងពេលឆាប់ៗ។

ជម្រាបជូនផងដែរថា​ TikTok បច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រហែល ១៧០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក។ កន្លងមក មន្ត្រីអាមេរិកមានការព្រួយបារម្ភថា ចិនអាចប្រើប្រាស់វេទិកានេះ ដើម្បីប្រមូលទិន្នន័យអ្នកប្រើប្រាស់។ តែទោះជាយ៉ាងណាក៏ដោយ TikTok តែងតែបដិសេធលើរឿងនេះជានិច្ច៕​