យ៉ាងហោចណាស់មនុស្ស ២២ នាក់បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់នៅថៃ

អន្តរជាតិ

មនុស្សយ៉ាងហោចណាស់ ២២ នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែគ្រោះទឹកជំនន់ដ៏កាចសាហាវ នៅក្នុងប្រទេសថៃ ខណៈពេលដែលមនុស្សប្រហែល ៣៧០ ០០០ នាក់ បានរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេហក់ឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sugunyanee Yavinchan ប្រធាននាយកដ្ឋានឧតុនិយម និងជលសាស្ត្រថៃ បាននិយាយថា ឥទ្ធិពលព្យុះ Matmo នឹងបន្តបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង ឦសាន និងខាងកើតនៃប្រទេស ចាប់ពីថ្ងៃទី៧ ខែតុលា។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានប៉ាន់ប្រមាណនៅថ្ងៃតែមួយថា មនុស្សប្រហែល ៣៧ម៉ឺននាក់ក្នុងខេត្តចំនួន ១៩ បានរងផលប៉ះពាល់ដោយទឹកជំនន់ ដោយក្នុងនោះខេត្ត Uttaradit និងអយុធ្យា ជាតំបន់រងគ្រោះខ្លាំងជាងគេ។ យោងតាមអាជ្ញាធរថៃ ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងតិច ២២នាក់។

ទន្ទឹមនឹងនេះ ទំនប់​នៅ​តាម​ដង​ទន្លេ Chao Phraya ក៏កំពុងប្រឈមមុខខ្លាំងទៅនឹង​ទឹកជំនន់​។ ជាពិសេសកម្មករក្នុងទីក្រុងបាងកកក៏កំពុងដាក់ពង្រាយថង់ខ្សាច់ដើម្បីការពារទឹកជំនន់កុំឲ្យប៉ះពាល់ដល់គ្រួសារចំនួន ៣២០ នៅក្នុងតំបន់ចំនួន ១១ ដែលគ្មានទំនប់៕