សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងនាមជាទីក្រុងល្អបំផុតរបស់ពិភពលោក

អន្តរជាតិ

សិង្ហបុរី នៅតែរក្សាបាននូវចំណាត់ខ្ពស់បំផុតមួយ នៅក្នុងចំណោមទីក្រុងល្អបំផុតនៅលើពិភពលោក ដោយតាមតែពីក្រោយប្រទេសជប៉ុនមួយប៉ុណ្ណោះ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ទីក្រុងសកលឆ្នាំ២០២៥ ដែលចេញផ្សាយដោយក្រុមហ៊ុនគ្រប់គ្រងលើផ្នែកប្រឹក្សា Kearney បានបង្ហាញឲ្យដឹងថា សិង្ហបុរី នៅតែបន្តពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមជ្ឈមណ្ឌលអប់រំអន្តរជាតិដ៏សំខាន់ និងជាអ្នកនាំមុខក្នុងតំបន់ លើការឆ្នៃប្រឌិតទីក្រុង ផងដែរ។

ជុំវិញការចាត់ចំណាត់ថ្នាក់របស់ Kearney នេះ គឺត្រូវបានធ្វើឡើងដោយប្រើប្រាស់ទិន្នន័យដែលមានជាសាធារណៈ ដើម្បីដាក់ពិន្ទុលើទីក្រុងចំនួន ១៥៨ នៅទូទាំងពិភពលោក ផ្នែកតាម សកម្មភាពអាជីវកម្ម ធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មាន បទពិសោធវប្បធម៌ និងការចូលរួមនយោបាយ។

គួរឲ្យដឹងផងដែរថា ទីក្រុងចំនួនប្រាំក្នុងចំណោមទីក្រុងកំពូលទាំង១០ មានទីតាំងនៅអាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានជ្រើសរើសជាប់នៅក្នុងចំណាត់ថ្នាក់នេះ រួមមានទីក្រុងតូក្យូរបស់ប្រទេសជប៉ុន (ជាប់លេខទី៤) សិង្ហបុរី លេខ៥ ទីក្រុងប៉េកាំងរបស់ប្រទេសចិន (លេខ៦) ហុងកុង (លេខ៧) និងសៀងហៃ (លេខ៨)។

ជម្រាបជូនថា ចំពោះទីក្រុងនៅ​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត ដែលជាប់នៅក្នុងបញ្ជីនេះ រួមមាន​ទីក្រុង​បាងកក​របស់​ប្រទេស​ថៃ​នៅ​ចំណាត់​ថ្នាក់​ទី៣៣ និង​ទីក្រុង Kuala Lumpur របស់​ម៉ាឡេស៊ី​ នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី៥៥៕​