ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk ត្រូវបានគេរាយការណ៍ថាបានកើនឡើងរហូតដល់ទៅជាង ១៨០ពាន់លានដុល្លារ បើធៀបទៅនឹងសប្តាហ៍មុន។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ចំនួនទ្រព្យសម្បត្តិសរុបរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Musk បានហក់ឡើងដល់ប្រមាណជាង ៦៧៩,៣ពាន់លានដុល្លារនៅសប្តាហ៍នេះ ពោលគឺលោកក៏បានក្លាយជាបុគ្គលដំបូងគេនៅលើលោកផងដែរ ដែលមានទ្រព្យសម្បត្តិកើនឡើងលើសពី ៦០០ពាន់លានដុល្លារបែបនេះ។
ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៦៧៩,៣ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥២,៦ពាន់លានដុល្លារ
3.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤២,៧ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣៩,៤ពាន់លានដុល្លារ
5.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៣៣,១ពាន់លានដុល្លារ
6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៥,៨ពាន់លានដុល្លារ
7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩០,៦ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៧,២ពាន់លានដុល្លារ
9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤៧,៨ពាន់លានដុល្លារ
10.Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,១ពាន់លានដុល្លារ៕

