មហាសេដ្ឋី Elon Musk ដាក់សំណើសុំបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យសម្រាប់ AI នៅក្នុងទីអវកាស

អន្តរជាតិ

យោងតាមឯកសារផ្លូវការមួយដែលត្រូវបានដាក់ជូនទៅកាន់គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធ (FCC) បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk មានបំណងបាញ់បង្ហោះផ្កាយរណបចំនួន ១ លានគ្រឿងដែលនឹងវិលជុំវិញផែនដី ហើយទាញយកថាមពលពីព្រះអាទិត្យដើម្បីបង្កើតមជ្ឈមណ្ឌផ្ទុកទិន្នន័យ AI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញដាក់ពា្យស្នើសុំនេះ​ បានកើតឡើងនៅពេលដែលក្រុមហ៊ុន SpaceX និង xAI របស់លោក Musk កំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ មុនពេលបោះផ្សាយលក់មូលបត្រជាសាធារណៈដែលបានគ្រោះទុកនៅឆ្នាំនេះ។

យ៉ាងណាមិញ ចំពោះការរួមបញ្ចូលគ្នានេះនឹងផ្តល់សន្ទុះថ្មីដល់កិច្ចខិតខំប្រឹងប្រែងរបស់ SpaceX ក្នុងការបាញ់បង្ហោះផ្កាយរណបដើម្បីបង្កើតជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ចូលទៅក្នុងគន្លងផែនដី។

នៅក្នុងឯកសារដែលដាក់ជូនទៅកាន់ FCC បាននិយាយទៀតថា​៖”​ដោយទាញយកថាមពលព្រះអាទិត្យដែលមិនចេះរីងស្ងួត ជាមួយនឹងការចំណាយប្រតិបត្តិការ ឬថែទាំតិចតួច ផ្កាយរណបទាំងនោះ នឹងសម្រេចបាននូវការផ្លាស់ប្តូរ និងទទួលបានប្រសិទ្ធភាពថាមពលកាន់តែច្រើន ដោយអាចជួួយកាត់បន្ថយផលប៉ះពាល់បរិស្ថានបានយ៉ាងខ្លាំង ដែលទាក់ទងទៅនឹងមជ្ឈមណ្ឌលផ្ទុកទិន្នន័យលើដី”។

ជម្រាបជូនផងដែរថា ប្រសិនបើគម្រោងនេះទទួលបានការអនុម័តមែន SpaceX មិនទំនងជាអាចបង្ហោះផ្កាយរណបរហូតដល់ទៅ ១ លានគ្រឿងទៅកាន់ទីអវកាសបាននោះឡើយ ខណៈពេលដែលបច្ចុប្បន្នមានផ្កាយរណបសរុបត្រឹមតែប្រមាណ ១ ៥០០០ គ្រឿងប៉ុណ្ណោះ ចំពេលមានការព្រួយបារម្ភពីក្រុមអ្នកវិទ្យាសាស្រ្តថា ការបន្ថែមផ្កាយរណបធំៗ និងធ្ងន់ៗ អាចបង្កគ្រោះថ្នាក់ដល់គន្លងតារាវិថី៕​