អ៊ីរ៉ង់ កំពុងចរចាបើកឲ្យកប៉ាល់របស់សភាពអឺរ៉ុប ឆ្លងកាត់ច្រកសមុទ្រ Hormuz

អន្តរជាតិ

យោងតាមប្រព័ន្វផ្សព្វផ្សាយរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសនេះកំពុងចរចាដើម្បីអនុញ្ញាតឲ្យកប៉ាល់ដឹកទំនិញរបស់អឺរ៉ុបឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្តែចំពោះលទ្ធផលទៅជាយ៉ាងណា នៅមិនទាន់ច្បាស់លាស់នៅឡើយទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍នៅថ្ងៃទី១៧ ខែឧសភាថា បន្ទាប់ពីកប៉ាល់ចិន ជប៉ុន និងប៉ាគីស្ថានបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ដោយមានការអនុញ្ញាតពីកងទ័ពជើងទឹកអ៊ីរ៉ង់ ប្រទេសអឺរ៉ុបជាច្រើនឥឡូវនេះកំពុងស្វែងរកការយល់ព្រម សម្រាប់កប៉ាល់របស់ពួកគេ ដើម្បីធ្វើដំណើរលើផ្លូវសមុទ្រនេះផងដែរ។

លោក Ebrahim Azizi ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បាននិយាយនៅថ្ងៃដដែលនោះថា ទីក្រុងតេអេរ៉ង់បានរៀបចំយន្តការសម្រាប់គ្រប់គ្រងចរាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ឡើងវិញ ហើយនឹងប្រកាសវាក្នុងពេលឆាប់ៗនេះ។ ក្រោមយន្តការនេះ មានតែកប៉ាល់មកពីប្រទេសដែលសហការណ៍ជាមួយអ៊ិរ៉ង់ប៉ុណ្ណោះ ដែលនឹងទទួលបានអត្ថប្រយោជន៍។

គួរជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីរ៉ង់ បានអនុញ្ញាតឱ្យនាវារាប់សិបគ្រឿង រួមទាំងនាវាមកពីប្រទេសចិន ឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីប្រទេសជាច្រើនបានឈានដល់កិច្ចព្រមព្រៀងលើពិធីសារសម្រាប់ការគ្រប់គ្រងច្រកសមុទ្ររបស់ខ្លួន​៕​