តម្លៃប្រេងឆៅធ្លាក់ចុះ ខណៈតម្លៃមាសហក់ឡើងវិញ ក្រោយអ៉ីរ៉ង់-អាមេរិក ប្រកាសផ្អាកវាយប្រហារគ្នា

អន្តរជាតិ

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះ ៥% ក្នុងមួួបារ៉ែល ខណៈពេលដែលតម្លៃមាសវិញ បានកើនឡើង ៥០ដុល្លារ នៅត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសផ្អាកវាយប្រហារគ្នាទៅវិញទៅមកកាលពីចុងសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើកការជួញដូរឡើងវិញ នៅដើមសប្តាហ៍នេះ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៥% មកនៅត្រឹម ៩១,៨០ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ ៥,២% ផងដែរ មកនៅត្រឹម ៨៤,៦០ដុល្លារ ក្នុងមួួបារ៉ែល។

ទន្ទឹមនឹងនេះ​ តម្លៃមាសសកលក៏បានកើនឡើងម្តងទៀតផងដែរ ខណៈពេលដែលភាពតានតឹងនៅមជ្ឈិមបូព៌ាហាក់បានធូរស្រាលឡើងវិញ។ នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ តម្លៃមាសមួយអោនឡើងដល់ ៥០ដុល្លារ ដោយឈនដល់ ៤ ១០០ដុល្លារ។ កាលពីសប្តាហ៍មុន តម្លៃមាសបបានប្រែប្រួលយ៉ាងខ្លាំង ដោយសារតែការវិវត្តនៃជម្លោះរបស់សហរដ្ឋអាមេរិក និងទិន្នន័យសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ដែលធ្វើឲ្យតម្លៃវាធ្លាក់ចុះក្រោម ៤ ០០០ដុល្លារ។

ជម្រាបជូនផងដែរថា ជុំវិញទីផ្សារមានភាពប្រែប្រួលបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ឈប់ការវាយប្រហារទៅវិញទៅមកកាលពីចុងសប្តាហ៍មុន បន្ទាប់ពីការប្រយុទ្ធគ្នាជាបន្តបន្ទាប់អស់រយៈពេលពីរសប្តាហ៍កន្លងមក៕​