ក្រុមហ៊ុន Anthropic ដែលជាអ្នកអភិវឌ្ឍគំរូបញ្ញាសិប្បនិម្មិត (AI) ឈ្មោះ Claude បានប្រាប់ក្រុមវិនិយោគិនថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង ៤៥% បើធៀបនឹងត្រីមាសមុន ឈានដល់ ១៦,៨ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងជារៀងរាល់ត្រីមាសក្នុងឆ្នាំនេះ ដោយកើនពី ៤,៧ពាន់លានដុល្លារក្នុងត្រីមាសទីមួយ ដល់ ១១,៦ពាន់លានដុល្លារក្នុងត្រីមាសទីពីរ។ ក្រុមហ៊ុន Anthropic បានរាយការណ៍ប្រាប់វិនិយោគិនថា ខ្លួនក៏ទទួលបានប្រាក់ចំណេញសម្រាប់ត្រីមាសទីពីរជាប់ៗគ្នាផងដែរ។
ជម្រាបជូនផងដែរថា ជុំវិញកំណើននេះ បានកើតឡើងចំពេលវិស័យ AI កំពុងផ្ទុះឡើងយ៉ាងខ្លាំង ជាពិសេសនៅពេលដែល Anthropic កំពុងត្រៀមខ្លួនសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង IPO នៅក្នុងពេលឆាប់ៗខាងមុខ៕

