អ្នកមានដាច់គេនៅអាស៊ី ផ្ដួលស្ថាបនិក Amazon ឡើងតំណែង Top 3 ជាមហាសេដ្ឋីមានបំផុតលើលោក

អន្តរជាតិ

គិត​ត្រឹម​ថ្ងៃទី ១៧ ​កញ្ញា ២០២២ នេះ តារាង​មហាសេដ្ឋីមាន​បំផុត​លើ​លោក​ទាំង ១០ រូប​មាន​ការ​ផ្លាស់ប្ដូរ ដោយ​ស្ថាបនិក Amazon លោក Jeff Bezos បាន​របូត​តំណែង​ធ្លាក់មក​កាន់​លេខ ៤ ក្រោយ​របូត​លុយ​អស់​រាប់ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សម្រាប់​តំណែង Top 3 នៅពេលនេះគឺ​មាន​វត្តមាន Elon Musk, Bernard Arnault និង​មហាសេដ្ឋីមាន​បំផុត​នៅ​អាស៊ី Gautam Adani ហើយ​អ្វី​ដែល​រឹតតែ​ភ្ញាក់ផ្អើល​នោះ គឺ​គម្លាត​រវាង​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​មាន​បំផុត​នៅ​អឺរ៉ុប និង​អ្នកមាន​ដាច់គេ​នៅ​អាស៊ី​ខុសត្រូវ​គ្នា​តែ​ជាង ២ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។​

ខាងក្រោម​នេះ​គឺ​ជា​ទិន្នន័យ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​មាន​បំផុត​ទាំង ១០ រូប ផ្អែក​តាម​ការ​ចុះផ្សាយ​ដោយ Forbes នៅ​ថ្ងៃទី ១៧ ​កញ្ញា ២០២២ ដូច​តទៅ៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៧៣,២ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥៤,៧ ពាន់​លាន​ដុល្លារ

3. Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥២,២ ពាន់​លាន​ដុល្លារ

4. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៦.៩ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៤,៦ ពាន់​លាន​ដុល្លារ

6. ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,៨ ពាន់​លាន​ដុល្លារ

7. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៥,៩ ពាន់​លាន​ដុល្លារ

8. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩១,៤ ពាន់​លាន​ដុល្លារ

9/Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៨,៨ ពាន់​លាន​ដុល្លារ

10.Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៥,២ ពាន់​លាន​ដុល្លារ៕