តស់! មកស្គាល់មហាសេដ្ឋីមានបំផុតលើលោក ១០ រូប រកស៊ីលើវិស័យកម្សាន្ត និងព័ត៌មាន

អន្តរជាតិ

វិស័យកម្សាន្ត និងព័ត៌មាន គឺ​ទទួល​បាន​ការពេញនិយមខ្លាំង​ដូចជា Facebook និង TikTok ជាដើម សុទ្ធតែជា​កន្លែង​ប្រមូលផ្ដុំ​ទាំងព័ត៌មាន និងមាតិកា​កម្សាន្ត​រាប់​លាន​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​វិស័យ​មួយ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងបែបនេះ ទើប​ស្ថាបនិក​មួយ​ចំនួន​ក៏​កើប​លុយ​បាន​រាប់ពាន់​លាន​ដុល្លារ​ពី​វា​ដូចគ្នា តួយ៉ាង​ស្ថាបនិក​ Facebook ដែល​ធ្លាប់ជា​មហាសេដ្ឋី​មាន​បំផុត​មួយរូប ខណៈ​ពីដើមមក​លោក​គ្រាន់តែ​ជា​និស្សិត​រៀន​មិនចប់​ថ្នាក់​បរិញ្ញាប័ត្រ​ម្នាក់​ប៉ុណ្ណោះ។

តទៅ​នេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុតលើលោក ១០ រូប​ កំពុង​កើបលុយ​ពី​វិស័យកម្សាន្ត និងព័ត៌មាន ផ្អែកតាម​ការ​ចុះផ្សាយពី Forbes៖

1/ Michael Bloomberg សហស្ថាបនិក​ក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិ​សរុប ៧៦,៨ ពាន់​លាន​ដុល្លារ

2/ David Thomson និងគ្រួសារ ប្រធានក្រុមហ៊ុន Thomson Reuters Corporation មានទ្រព្យសម្បត្តិ​សរុប ៥៣,៨ ពាន់​លានដុល្លារ

3/ Zhang Yiming ស្ថាបនិក​ក្រុមហ៊ុន ByteDance មានទ្រព្យសម្បត្តិ​សរុប ៤៩,៥ ពាន់​លានដុល្លារ

4/ Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន Meta មាន​ទ្រព្យសម្បត្តិ​សរុប ៤៦,២ ពាន់​លានដុល្លារ

5/ Rupert Murdoch និងគ្រួសារ ប្រធានប្រតិបត្តិក្រុមហ៊ុន News Corporation មានទ្រព្យសម្បត្តិ ១៧,១ ពាន់​លានដុល្លារ

6/Donald Newhouse ម្ចាស់ក្រុមហ៊ុន Advance Publications មានទ្រព្យសម្បត្តិ ១០,៦ ពាន់លានដុល្លារ

7/John Malone អតីតប្រធានប្រតិបត្តិ​ក្រុមហ៊ុន Tele-Communications Inc មានទ្រព្យសម្បត្តិ ៩,៤ ពាន់លានដុល្លារ

8/Kwon Hyuk-bin សហស្ថាបនិក​ក្រុមហ៊ុន​ផលិតហ្គេម Smilegate មានទ្រព្យសម្បត្តិ ៩ ពាន់លានដុល្លារ

9/Dmitri Bukhman សហស្ថាបនិក​ក្រុមហ៊ុន​ផលិតហ្គេម Playrix មានទ្រព្យសម្បត្តិ ៩,១ ពាន់លានដុល្លារ

10/Igor Bukhman សហស្ថាបនិក​ក្រុមហ៊ុន​ផលិតហ្គេម Playrix មានទ្រព្យសម្បត្តិ ៩,១ ពាន់លានដុល្លារ៕