បាត់មុខអ្នកមានដាច់គេនៅអាស៊ី ពីបញ្ជីមហាសេដ្ឋីមានបំផុតទាំង ១០រូប

អន្តរជាតិ

គិតត្រឹមថ្ងៃទី ១៨ មីនា ២០២៣ នេះ បញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក​ទាំង ១០រូប មានការប្រែប្រួល ពោលមហាសេដ្ឋីឥណ្ឌា Mukesh Ambani បានរបូតតំណែងក្នុងបញ្ជីឈ្មោះ​អ្នកមានដាច់គេលើលោកទាំង ១០រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកមានដាច់គេនៅអាស៊ី បានខ្ទាតទៅដល់លំដាប់លេខរៀងទី ១៣ ជាមួយទំហំទ្រព្យសម្បត្តិ ៧៩,៣ពាន់លានដុល្លារ ដែលខាតបង់អស់ប្រមាណជាង ៤ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍​មុន។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក​ទាំង ១០រូប គិតត្រឹមថ្ងៃទី ១៨ មីនា ២០២៣ ផ្អែកតាមរបាយការណ៍ផ្ដល់ឲ្យដោយ Forbes៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២០៦,១ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៨៤,៧ពាន់​លាន​ដុល្លារ 

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២២,១ពាន់​លាន​ដុល្លារ 

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៨,៨ពាន់​លាន​ដុល្លារ

5.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៧,៣ពាន់​លាន​ដុល្លារ

6.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០១,៦ពាន់​លាន​ដុល្លារ

7.Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៨,៥ពាន់លានដុល្លារ

9.Laryy Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៧,៩ពាន់​លាន​ដុល្លារ

9.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៧,៩ពាន់​លាន​ដុល្លារ៕