ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចសម្របសម្រួលក្រុមការងារទាំង១៦ សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មការវិនិយោគកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) និងមានការចូលរួមពីសំណាក់សមាជិក សមាជិកានៃក្រុមការងារចំពោះកិច្ចសម្របសម្រួលក្រុមការងារទាំង១៦ សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈ និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ឆមាសទី២ ឆ្នាំ២០២៤ ដែលកំណត់ធ្វើនៅពេលឆាប់ៗខាងមុខនេះ និងកិច្ចការងារមួយចំនួនទៀតពាក់ព័ន្ធនឹងវិធានការដែលបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីពេលកន្លងទៅផងដែរ។
សូមជម្រាបថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តតាមក្រុមការងារនីមួយៗ ដែលបានដាក់ចេញ៕






