អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើសារលិខិតជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និងជាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមគោរពជូននូវសព្ទសាធុការពរគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតនៅក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការគោរពស្ញប់ស្ញែងចំពោះលោកជំទាវបណ្ឌិត ដែលជាឧត្តមកុលធីតាជាតិបន្តវេនមួយរូប ប្រកបដោយថាមវន្ត បានខិតខំប្រឹងប្រែងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិ មាតុភូមិ ដើម្បីចូលរួមការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងបានលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរផ្តល់ភាពអង់អាចជូនស្ត្រី និងកុមារគ្រប់រូប ព្រមទាំងបានចូលរួមដឹកនាំយ៉ាងសស្រាក់សស្រាំក្នុងការចុះសួរសុខទុក្ខ និងនាំយកអំណោយជួយដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលរងការឈ្លានពានពីសំណាក់កងទ័ពថៃ ជាពិសេសចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ និងមានភាពល្បីសុសសាយពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយអភិបាល គាំពារ ថែរក្សា លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕