ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកនៅក្នុងកំណាយស្រាវជ្រាវ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។ ចម្លាក់ថ្មសត្វអណ្តើក នេះបានធ្វើឲ្យមានមហាជនចាប់អារម្មណ៍ជាខ្លាំង ទទឹមគ្នានោះដែរ ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ដែលជា សប្បុរសជនធំមួយ លើចំណាយក្នុងការជួសជុល បេតិកភណ្ឌជាច្រើនក្នុងប្រទេស បានចុះពីពិនិត្យដោយផ្ទាល់ នៅរូបចម្លាក់ថ្មសត្វអណ្តើកនោះ។ ពេលឃើញ រូបចម្លាក់អណ្ដើកនោះ ជំទាវឧកញ៉ាបណ្ឌិតបានទម្លាយ អាថ៌កំបាំង ប្រាសាទមួយក្នុងក្រុងតាខ្មៅដែលលោកជំទាវ បានក៏សាង។
![](https://www.oknha.news/wp-content/uploads/2020/05/96085258_1352232744976864_5582722499931537408_n.jpg)
ផ្អែកតាមFacbookផ្ទាល់ខ្លួនលោកជំទាវឧកញ៉ាបណ្ឌិតបានសរសេរអមដោយរូបភាពស្ដីពីសកម្មភាពជាច្រើនបែបនេះថា” 06/05/20 នៅពេលដែល ធ្វើកំណាយ ឃើញ អណ្ដើក ដ៏ធំនៅ ក្រោម ប្រាសាទកណ្តាលស្រះស្រង់ យើងបាននឹកឃើញ នាកាលដែលយើង កសាងប្រាសាទព្រះមាតា ព្រះធរណីនៅកណ្តាលស្រះទំហំ ៣៤ ម x ៩០ ម ក្នុង វត្ត ព្រះពុទ្ធអណ្តែត ហៅ វត្តព្រែកហូរ ក្រុងតាខ្មៅ នោះ យើងបាន កម្មង់ អោយ ហាងចម្លាក់ ១ នៅខេត្តពោធិសាត់ ឆ្លាក់រូបក្រពើ រូបអណ្តើក រូបត្រី ។ល។ អំពីថ្មកែវ ខេត្តពោធិសាត់ យកមកដាក់ក្នុងទឹកក្រោមប្រាសាទ ជាច្រើន ហើយកាល កសាងប្រាសាទ កាលនោះយើងមាន ដាក់ត្បូង និងមាសស្រួយ ព្រមទាំង ប្រាក់បាត ជា ច្រើនផងដែរ”៕
![](https://www.oknha.news/wp-content/uploads/2020/05/95753927_1352233171643488_8693585879567958016_n.jpg)
បែបនេះក្ដី ប្រាសាទព្រះមាតា ព្រះធរណីក្នុង វត្ត ព្រះពុទ្ធ អណ្តែត ហៅ វត្ត ព្រែកហូរ ក្រុង តាខ្មៅ នោះ ត្រូវបានគេដឹងថា កន្លងមកឧស្សាហ៍មានជនខិលខូច ចូលលួច រថូបព្រះបដិមា ជាច្រើនលើកផងដែរ៕
![](https://www.oknha.news/wp-content/uploads/2020/05/95615107_1352232921643513_5921108765431562240_n.jpg)
![](https://www.oknha.news/wp-content/uploads/2020/05/95933724_1352233038310168_3250293995342921728_n.jpg)
![](https://www.oknha.news/wp-content/uploads/2020/05/96156104_1352232858310186_8235133880617664512_n.jpg)
![](https://www.oknha.news/wp-content/uploads/2020/05/5eb369e6a1ade_1588816320_medium.png)
![](https://www.oknha.news/wp-content/uploads/2020/05/5eb369f64f50b_1588816320_medium.png)